ចាប់​ចិន​៤​នាក់​ពេល​បង្ក្រាប​ល្បែង​នៅ​កណ្តាល​ក្រុង​សៀមរាប​

434
ចែករម្លែក
  • 19
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការ​ខេត្តសៀមរាប​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ក្នុង​ប្រតិបត្តិការ បង្ក្រាប​ល្បែងស៊ីសង​ដ៍​ធំ មួយកន្លែង​នៅ​កណ្ដាល ក្រុង​សៀមរាប​។​

​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​យប់​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​បង្កប់​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​កំសាន្ត​ឈឹង​ស៊ឺ​អ៊ឹង​ស៊ា​ង​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ក្នុងនោះ​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ ភេទ ប្រុស​ជនជាតិ​ចិន​រួម​និង​វត្ថុតាង​ម៉ាស៊ីន​សម្រាប់​លេងល្បែង​ស៊ីសង​ចំនួន​៣២​គ្រឿង​និង​វត្ថុតាង​ផ្សេងៗ​មួយចំនួនទៀត​។​

​មន្ត្រីនគរបាល​បន្តថា​ក្រោយពេល​ឃាត់ខ្លួន​បាន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់​ទី​១-​ឈ្មោះ JIANG JIANCHUN ភេទ ប្រុស កើត​ឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EE១៣៦២៩៤៥​។​

២-​ឈ្មោះ TONG CHAO ភេទ ប្រុស កើត​ឆ្នាំ ១៩៩០ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​៣-​ឈ្មោះ XU HONGXING ភេទ ប្រុស កើត​ឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EC៤៧៦៧៣៨៨ ។​៤-​ឈ្មោះ HAO BIN ភេទ ប្រុស កើត​ឆ្នាំ ១៩៨៣ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ​។

​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២៦​ខែមករា​នេះ​៕S/​