ចាប់​ជនសង្ស័យ​ម្នាក់​លួច​កាច់​កញ្ចក់​រថយន្ត​

612
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​រួច​ប្រគល់ជូន​សមត្ថកិច្ច​ក្រោយពី​បាន​ជិះ​មូ​តូ​មួយគ្រឿង​លួច​កាច់​កញ្ចក់​រថយន្ត​ភ្ញៀវ​ចូលមក​ផឹកស៊ី​ក្នុង​ហាង​។​ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន​វិចិត្រ​សម្បត្តិ​តាម​បណ្តោយ​ផ្លូវ​២១៥​កែង​និ​វ​ផ្លូវ​១៥០​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​កាលពី​យប់​ថ្ងៃ​ពុធ​ទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​មានឈ្មោះ​សួន វិចិត្រ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាង​បាញ់ថ្នាំ​រថយន្ត​ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​ចំណែក​បក្ខពួក​ម្មាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួ​នាំ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​វាល​វង់​ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕S/​