ចាប់​ជន​ជួញដូរ​ថ្នាំញៀន​២​នាក់​ក្បែរ​ច្រមុះ​អធិការដ្ឋាន​ចំការមន​

938
ចែករម្លែក

កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​គ្រឿងញៀន​៤​កញ្ចប់ កាលពី​ម៉ោង ៩​និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ច្រកចូល​ឌឿងហែម កែង​មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​ជនសង្ស័យ​ចំនួន ២​នាក់​ដែល​ឃាត់ខ្លួន​បាន ទី​១.​ឈ្មោះ សន ស្នា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​គ្មាន សង្កា​ត​ក្រាំងធ្នុង ខ​ណ្ឧ​សែន​សុខ និង ទី​២.​ឈ្មោះ រ​ត្ន័ រឿន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ១៦ ផ្លូវ ៩៧ ក្រុម ៣១ ភូមិ ៥ សង្កាត់​ផ្សារ​ដើមថ្កូវ​។ កម្លាំង​បានធ្វើ​ការដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ០៤​កញ្ចប់​ធំ​ល្មម ទូរស័ព្ទដៃ ០២​គ្រឿង ប្រអប់​ទឹកអប់​ពណ៌​ផ្កាឈូក ០១ លុយ​ខ្មែរ ២២៥០០​រៀល កាបូប​លុយ ពណ៌​ខ្មៅ ០១​ម៉ូតូ Today ពណ៌​ទឹកក្រូច ស្លាក​លេខ គ្មាន​។​

​បន្ទាប់មក កម្លាំង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ យកមក​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ៖ សុវណ្ណភូមិ