ចាប់​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប

92
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​កាលពី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី​អ៊ឺ​ម​មុន្នី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តសៀមរាប ។​

​លោក​វរសេនីយត្រី​អ៊ឺ​ម​មុន្នី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​បាន​និយាយថា​ការចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៣៨១ ខ​១/១៩ ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ចេញ​ដោយ​លោក​តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប​។​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ វន់ រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​បុស្ស ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ពីបទ​កាប់បំផ្លាញ ផ្ដួលរំលំ​ដើមឈើ ឬ​គាស់​ប្រមូល​គល់ឈើ ។​

​ក្រោយពី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រួចមក សមត្ថកិច្ច​កង​រាជ​អាវុធ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ វន់ រ៉ា មក​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ឃុំខ្លួន​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាព​: ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តសៀមរាប ៕​គូលែន​