ចាប់​ជន​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ​របស់​នគរបាលជាតិ​ ថត​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក

252
ចែករម្លែក
  • 12
    Shares

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​ ជន​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ​របស់​នគរបាលជាតិ​ដាក់​ថ្នាំញៀន​ពីមុខ​ រួច​ថត​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ចាប់ខ្លួន​។​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បានធ្វើ​ឡើង​ស្ថិតនៅ​សង្កាត់​សំរោង ​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ឡឹ​ក​ សុខា​ ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បញ្ជាក់ថា ​កម្លាំង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បន្លំ​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ​របស់​នគរបាលជាតិ​និង​ដាក់​ថ្នាំញៀន​ពីមុខ រួច​ថត​បង្ហោះ​នៅលើ​អា​ខោ​ន​ដែលមានឈ្មោះ (​ផុស ផុស​) ។​ដោយបាន​សរសេរ​ចំណងជើង​ថា “​អញចង់​ធ្វើ​អញ្ចឹង​ទើសក្បាល​អាណា​”​។

​លោក​បាន​បន្តថា ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ ភឿ ផុស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​បាន​ឲ្យ​ដឹងថា ​ក្នុងនោះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)១​កញ្ចប់​តូច ​សម្ភារប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​ទូរស័ព្ទដៃ​៤​គ្រឿង ឧបករណ៍​ឆក់​ត្រី​១​គ្រឿង​។​


​ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/Ha

​រូបភាពៈ បុរស​ម្នាក់បន្លំ​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ​របស់​នគរបាលជាតិ ដាក់​ថ្នាំញៀន​ពីមុខ ​រួច​ថត​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ត្រូវ​ចាប់ខ្លួន​៕​បាយ័ន​