ចាប់​ជន​ម្នាក់​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ករណី​ហិង្សា​ដោយ​ចេតនា​

660
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ពិរុទ្ធជន​ម្នាក់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្ត ករណី​ហិង្សា​ដោយ​ចេតនា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​ច​ន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​៩០”​ច​”/១៨ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ របស់លោក សំ ប៊ុន​ពៅ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តសៀមរាប​។

​ឃាត់​ជន​ឈ្មោះ ចំរើន រាត្រី ហៅ​គុជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ពួក មុខរបរ​មិន​ប្រាកដ​។​លោក​បន្តថា ជនសង្ស័យ​ប្រព្រឹត្តិ នៅ​ភូមិ​រកា ឃុំ​ល្វា ស្រុក​ពួក កាលពី​ថ្ងៃទី​២៧ មិនា​ឆ្នាំ ២០១៧ ក្នុង​វង់រាំ​ធុងបាស​។​ក្រោយពី​សាកសួរ ពិរុទ្ធជន​ខាងលើ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​៕S/​

​ចាប់​ជន​ម្នាក់​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ករណី​ហិង្សា​ដោយ​ចេតនា​