ចាប់​ជន​ម្នា​ក់បាន​ចូលក្នុង​គណនី​របស់​ក្រុមហ៊ុន​មួយ​ផ្ទេរប្រាក់​បាន​ចំនួន​៣៣.០០០​បាត​

875
ចែករម្លែក

​​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ខ្លួន​ចូលក្នុង​ក្រុមហ៊ុន​ឡាក់​គី​ធូ​យូ​ហើយ បាន​ប្លន់​ឬ​ហែក​(Hacker) ចូលក្នុង​គណនី​របស់​ក្រុមហ៊ុន ផ្ទេរប្រាក់​ពី​គណនី​បាន​ចំនួន ៣៣.០០០​ប្រាក់​បាត​(​ប្រាក់​ថៃ​)​ផ្ទេរ ចូលទៅក្នុង​គណនី​មួយ​ផ្សេងទៀត ។​

​ក្រោយពី​មាន​បណ្តឹង ជន​នោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា : ជនសង្ស័យ​មានឈ្មោះ ឈិន សៀវ​ទី ភេទ ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ តែ​ទើប​ឃើញ​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

យោង​ការបំភ្លឺ​របស់​ជនរងគ្រោះ ឈ្មោះ ឃុន សេរី​វាសនា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/ ក្រុង​ប៉ោយប៉ែត​អោយដឹងថា​: មុនពេល​កើតហេតុ​នោ ជនសង្ស័យ​បាន​បន្លំ​ខ្លួន​ចូលក្នុង​ក្រុមហ៊ុន​ឡាក់​គី​ធូ​យូ (LackyToYou)ហើយ​បាន​ហែក​ឬ​ប្លន់​តាម​អន​ឡាញ​(Hacker) ចូលក្នុង​គណនី​(Account) របស់​ក្រុមហ៊ុន។

ក្នុងនោះ​បាន​ផ្ទេរប្រាក់​ពី​គណនី​របស់​ក្រុមហ៊ុន​ទាំងអស់​ចំនួន​៣៣.០០០​ប្រាក់​បាត​ចូលទៅក្នុង​គណនី​មួយ​ផ្សេងទៀត​។​ពេលនោះ​ខ្លួន​បាន​ទៅប្តឹង​អាវុធហត្ថ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរចម្លើយ​បន្ត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌​ឱ្យដឹងថា : ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

សូមបញ្ជាក់ថា : បទល្មើស​ប្លន់​តាម​អន​ឡាញ​ឬ​ហែក​(Hacker) ក្នុង​គណនី​ធនាគារ​,​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​, ក្នុង​ទិន្នន័យ​កុំ​ព្រួ​ទ័​រ បែបនេះ​ធ្លាប់​កើតមាន​មួយចំនួន​ហើយ​នៅ​ខេត្តបន្ទាយមានជ័យ ។​ប៉ុន្តែ​ជាក់ស្តែង ទើបតែ​កម្លាំង​អាវុធហត្ថ​សហការ​នឹង​ជនរងគ្រោះ​ទប់ស្កាត់ បង្ក្រាបបាន​លើកដំបូង​នេះ​៕S/

ចាប់​ជន​ម្នា​ក់បាន​ចូលក្នុង​គណនី​របស់​ក្រុមហ៊ុន​មួយ​ផ្ទេរប្រាក់​បាន​ចំនួន​៣៣.០០០​បាត​