ចាប់​ឈើ​ទាំងយប់​ទើប​ដឹងថា​ដឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២

621
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ឈើ​សុ​ក្រំ​ទ្វារ​បង្អួច​រាប់រយ​សន្លឹក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​ភ្លាមៗ នៅក្នុង​ព្រៃ​ចម្ការ​ក្រុមហ៊ុន​មួយកន្លែង ស្ថិត​ក្បែ​ចំណុច​អូរ​លាង​ក្រួស ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​កាលពី​យប់​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​មួយ​យប់ៗ​មាន​គោយន្ត​និង​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ជាច្រើន​គ្រឿង បាន​ប្រើប្រាស់​ដឹកជញ្ជូន​ឈើ ចេញពី​ក្នុង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​បាន​ឃ្លាំមើល រង់ចាំ​ឈ្មួញ​ដឹក​ចេញពី​ច្រកទ្វារ​ចូល​វា​រី​សេ​សាន​ក្រោម​២​ដឹកជញ្ជូន​កាត់​ដល់​ព្រៃ​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​សល់​សុភា​ពាណិជ្ជ​ទើប​បង្ក្រាប​។

​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​បង្ហើប​ឱ្យដឹងថា ឈ្មួញ​បាន​បើក​សិប្បកម្ម​កែច្នៃ ក្នុងភូមិ​សាស្ត្រ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ស៊ុមគ្រលុំ​ជាមួយ​សមត្ថកិច្ច​នៅ​ទីនោះ​ដោយ​ដំឡើង​គ្រោងទ្វារ​បង្អួច​បាន​ពាក់កណ្តាល​សម្រេច ទើប​ដឹក​ចេញមក​ផ្លូវជាតិ​លេខ​៧៨​ចូល​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​សល់​សុភា​ពាណិជ្ជ​។​ហើយ​ឈ្មួញ​បាន​ប្រើល្បិច​ដឹក​បន្ត​ចូលទៅ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយទៀត ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​និង​ស្រុក​សម្បូរ​ខេត្តក្រចេះ​។

​ក៏ប៉ុន្តែ​ក្រោយពី​បែកការណ៍​សមត្ថកិច្ច​បា​ន​ចុះបង្ក្រាប​ទាន់ពេលវេលា​នៅ​ចំណុច​ខាងលើ​ដកហូត​មក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ទាំងយប់​។ រឿង​គួរឱ្យ​ស្តាយ​នោះ​ថា​ឈ្មួញ​បាន​ប្រើ​យុទ្ធសាស្ត្រ​យ៉ាង​ស្ងាត់​ដឹក​ចេញពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​ជា​យូរ​មកហើយ​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តក្រចេះ​។ នៅក្នុងពេល​សមត្ថកិច្ច ចុះបង្ក្រាប​មាន​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​បើក​រត់​បាត់​។​ដោយសារ​ស្ថានភាព យប់​និង​ក្នុងព្រៃ​ចម្ការចេក​ចម្ការកៅស៊ូ​ស្ថិតក្នុង​ស្ថានភាព​យប់​ង​ងឹ​ត​ផង ទើប​សម្រេច​ដឹកជញ្ជូន​ឈើ នៅ​សែ​ស​សល់​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

​ជួប​រឿង​មួយទៀត គឺថា​រថយន្ត​ដែល​សមត្ថកិច្ច​ជួល​ដឹក​បទល្មើស​ពី​ព្រៃ មក​ខេត្ត​ពេល​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​ខូច​ទៅមុខ​លែងរួច​ធ្វើឱ្យ​សមត្ថកិច្ច​ជំនាញ និង​កម្លាំង​សហការ​រង់ចាំ​ដេក​យាម​អស់​មួយ​យប់​ទល់​ភ្លឺ ចាំ​រក​មធ្យោបាយ​ផ្សេងទៀត​៕ ល​