ចាប់​ថ្នាំញៀន​ជិត​៣​សែន​គ្រាប់ គ្រូពេទ្យ​ថៃ​មាន​សញ្ញាបត្រ​ដល់​ទៅ​អនុបណ្ឌិត​បែរជា​ជួញដូរ​ថ្នាំញៀន​

3343
ចែករម្លែក

ប៉ូលិស ខេត្ត ឡាំ ប៉ាង កាលពី ថ្ងៃ ពុធ ទី ៤ មេសា បាន ឃាត់ខ្លួន ស្ត្រី ជា ឱសថ ការី ម្នាក់ ដោយសារ លក់ ថ្នាំញៀន មេតំ ហ្វេ តា មីន ទៅ អោយ ពួក ប្រើ និង អ្នក លក់ បន្ត ព្រមទាំង រឹប អូស យក បាន ថ្នាំញៀន ២៩០.០០០ គ្រាប់ ពី ផ្ទះ របស់ នាង ផង ដែរ ។

ការចាប់ខ្លួន ធ្វើឡើង កាលពី ព្រឹក ថ្ងៃ ពុធ ក្រោយ ប៉ូលិស និង ទាហាន តាមដាន អ្នក ប្រើ ថ្នាំ ដែល បាន ដើរ ចូល ក្នុងផ្ទះ របស់ នា ង ដើម្បី ទិញ ថ្នាំ ។

នៅពេល នាង ណា ផា ផាត ឃើញ កម្លាំង សមត្ថកិច្ច នាង បាន រត់ ចូល ក្នុង បន្ទប់ដេក ។ នាង ត្រូវបាន ចាប់ ខ្លួន ក្នុងពេល ព្យាយាម ភៀសខ្លួន តាម ទ្វារ ក្រោយ ជា មួយ ថ្នាំញៀន ជាច្រើន បាវ ។ ថ្នាំញៀន ផ្សេងទៀត ត្រូវបាន រក ឃើញ ក្នុង បន្ទប់ដេក របស់ នាង ។

ក្នុងពេល ចាប់ខ្លួន ប្តី របស់ នាង ឈ្មោះ ជែម ស៍ បាន ផ្លោះ របង រត់ បាត់ ស្រមោល ។

ប៉ូលិស បាន និយាយថា នាង ណា ផា ផាត ដែល មាន សញ្ញាបត្រ អនុបណ្ឌិត ខាង ឱសថ សាស្ត្រ បាន លក់ ថ្នាំ អោយ អ្នក ប្រើ និង អ្នកលក់ បន្ត នៅ ក្នុង មូលដ្ឋាន នេះ ជា យូរ មក ហើយ ដោយ ប្រើ ថង់ គុយទាវ ដាក់ ថ្នាំ ជា ការបន្លំ ភ្នែក សមត្ថកិច្ច ៕ ដោយ ៖ វាសនា


ប៉ូលិស ថៃ ដាក់ បង្ហាញ អ្នកជួញដូរ និង ថ្នាំ ដែល រឹបអូស បាន កាលពី ព្រឹក ថ្ងៃ ពុធ