ចាប់​ថ្នាំញៀន​មួយ​គីឡូក្រាម​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នា​ក់នៅ​ស្ទឹងត្រែង​

945
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង​: ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ទី​៨​ខែឧសភា​ឆ្នាំ​២០១៩​។​លោក​វរៈសេនីយ៍ឯក​ដួង​វិចិត្រ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​និយាយ​ឱ្យដឹងថា​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​មេបញ្ជាការ​ខេត្ត​អៀង​វាន់​ឌី​និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​។​

​កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ធំ​មួយ​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​ខាំ​ផាន់​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ​។​

បន្ទាប់ពី​បង្ក្រាបបាន​ភ្លាមៗ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​និង​ភស្តុតាង​ថ្នាំញៀន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ជំនួញ​គ្រឿងញៀន​ឆ្លងដែន​ខាងលើនេះ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​ជនជាតិ​ឡាវ​មានឈ្មោះ​ជឿ​ហាយ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ចាំ​ម៉ឹ​យ​ស្រុក​ភុង​សាលី​ខេត្ត​ភុង​សាលី​ប្រទេស​ឡាវ​ជាប់​ព្រំដែន​ប្រទេស​ចិន​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​តាមរយៈ​អ្នកបកប្រែ​ភាសា​ថា​ថ្នាំញៀន​នេះ​មិនមែនជា​របស់ខ្លួន​ទេ​។​គឺមាន​មនុស្ស​ម្នាក់​ហុច​ឱ្យនៅ​ក្នុង​ផ្សារ​ខេត្ត​ភុង​សាលី​ប្រទេស​ឡាវ​។​

​គេ​ឱ្យ​ឈ្នួល​ក្នុងតម្លៃ​៥​លាន​គីប​ស្មើ​២.៥០០.០០០​រៀល​លុយ​ខ្មែរ​ដើម្បី​ប្រគល់​ឱ្យគេ​នៅក្បែ​ព្រំដែន​កម្ពុជា​។ ពេល​កំពុង​ដោះដូរ​ថ្នាំញៀន​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​ភស្តុតាង​ថ្នាំ ញៀន​ខាងលើនេះ​គឺជា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មាន​ទម្ងន់​សរុប​១០៤៤,៧​ក្រាម​៕S/​