ចាប់​និស្សិត​ម្នាក់​ដែល​ស្រវឹងស្រា​ទៅ​អោប​កូនស្រី​មុខ​ម្តាយ​និង​វាយ​ឪ​គេ​ប៉ោង​មុខ​ទៀត​

2446

​(​ភ្នំពេញ​)៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែលើ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​និស្សិត​ដែល​ស្រវឹងស្រា​បន្ទាប់​ធ្វើ​សកម្មភាព​ចាប់​អោប​ក្មេងស្រី​ម្នាក់​ដែល​អង្គុយ​ក្បែរ​ម្តាយ​និង​ក្រោយមក​វាយ​ឪពុក​ក្មេងស្រី​នោះ​ប៉ោង​មុខមាត់​ថែមទៀត​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់ អង្រែ​លើ ខណ្ឌមានជ័យ​កាលពី​យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ ២០១៨ ។​

សំណូមពរ​របស់​ឪពុកម្តាយ​រួមទាំង​ក្មេងស្រី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​មិន​អនុញាត​ថតរូប​ភាព​ទេ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ផាង សាន ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ មុខរបរ​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ថ្នាក់បរិញ្ញាប័ត្រ គណនេយ្យ​។ ស្រុកកំណើត ពាម​រ៍ ខេត្តព្រៃវែង អ​សយ​ដ្ឋា​ន​បច្ចុប្បន្ន សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា​មុនដំបូង​កូនស្រី​របស់គាត់​អាយុ​១៦​ឆ្នាំ​ជា​សិស្ស​បាន​អង្គុយ​ក្បែរ​គាត់​នៅ​ជិត​ក្លិប​ហាត់ប្រាណ​វ​ឌ្ឈ​នៈ ។​ស្រាប់​តែមាន​បុរស​២​នាក់​ជិះ​រថយន្ត​ម៉ាក​Scion​ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2X3119​មក​ឈប់​កន្លែងកើតហេតុ​។

​ក្នុងចំណោម​២​នាក់ ម្នាក់​ឈ្មោះ​អឿ​ម​សា​រឿង​ជា​កូនជាង​ម៉ៅការ​សំណង់​ដែល​បាន​ស្គាល់​ម្តាយ​នារី​រងគ្រោះ​។​ខណៈ​ជន​នោះ​ក្នុងស្ថានភាព​ស្រវឹងស្រា​បាន​ខ្ចីលុយ​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៥០​ដុល្លារ​ក្នុង​គោលបំណង​ផឹក​បន្តទៀត​។

​ប្រព​បាន​បន្តថា​តែ​ម្តាយ​នារី​រងគ្រោះ​ថា​អត់​មាន​ទេ​ទើប​ជនសង្ស័យ​ចុះ​ពីលើ​រថយន្ត​មក​ថា​”​ស្អី​គេ​ខ្ចីលុយ​ប៉ុណឹង​មិនឱ្យ​?”​។​ពេល​ជនសង្ស័យ​បាន​ស្ទុះ​ស្រ​វ៉ា​អោប​កូនស្រី​របស់គាត់​(​ស្ត្រី​ជា​ម្តាយ​)​។​ស្ត្រី​នោះបាន​ស្រែកហៅ​ប្តី​ចេញមក​ជួយ​តែ​ត្រូវ​និស្សិត​នោះ​វាយ​ប្តី​គាត់​ប៉ោង​មុខ ហើយ​សមត្ថកិច្ច​មកដល់​ក៏​ប្រតាយប្រតប់​គ្នា សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ យកទៅ​ប៉ុស្តិ៍​តែម្តង ។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក រីឯ ជនរងគ្រោះ មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ធ្វើ​កំណត់ហេតុ​កសាង​សុំ​ណំ​រឿង​បញ្ចូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/

​ចាប់​និស្សិត​ម្នាក់​ដែល​ស្រវឹងស្រា​ទៅ​អោប​កូនស្រី​មុខ​ម្តាយ​និង​វាយ​ឪ​គេ​ប៉ោង​មុខ​ទៀត​(រូប៖វ៉េបសាយ)