ចាប់​បាន​ដំរី​ឈ្មោះ អូ​សា​ម៉ា ប៊ីន ឡាដិន ក្រោយ​ពី​វា​សម្លាប់​មនុស្ស​៥​នាក់​នៅ​ឥណ្ឌា​

1600
ចែករម្លែក

​ដំរី​មួយ​ដាក់​ឈ្មោះ​តាម​សព​មេដឹកនាំ​ក្រុម​ភេរវកម្ម​អាល់ កៃ​ដា លោក​អូ​សា​ម៉ា ប៊ីន ឡាដិន ត្រូវ​គេ​ចាប់បាន​ក្រោយ​ប្រតិបត្តិការ​តាម​ប្រមាញ់​ដ៏​ធំ​មួយ​ក្រោយពី​វា​បាន​សម្លាប់​អ្នក​​ភូមិ​៥​នាក់ នេះ​បើ​តាម​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា​។​

​ពួក​មន្ត្រី​សត្វព្រៃ​បាន​តាម​រក​ដំរី ឈ្មោះ ឡាដិន នៅក្នុង​ព្រៃ​ជ្រៅ​អស់​ជាច្រើន​ថ្ងៃ​ដោយ​ប្រើ​ដ្រូ​ន​និង​សត្វ​ដំរី​សាំង​។​«​ម្ជុល​ថ្នាំ​សណ្តំ​២​ត្រូវ​បាន​បាញ់​លើ​ដំរី​ឈ្មោល​នេះ​។​ឥឡូវ ការងារ​​របស់​យើង គឺ​ត្រូវ​បញ្ជូន​វា​ទៅ​កាន់​ព្រៃ​ដែល​មិន​មាន​មនុស្ស​នៅក្បែរ​»​។​

ដំរី ប៊ីន ឡាដិន ដេក​លើ​ដី​ក្រោយ​ត្រូវ​ម្ជុល​ថ្នាំ​សណ្តំ​របស់​មន្ត្រី​ព្រៃឈើ​និង​អ្នកភូមិ កាលពី​ថ្ងៃ​១១​វិច្ឆិកា​

​ដំរី​នេះ​បាន​សម្លាប់​មនុស្ស​៥​នាក់ រួម​មាន​ស្ត្រី​៣​នាក់ ក្នុងអំឡុង​ការអុកឡុក​របស់​វា​អស់​ពេល​២៤​ម៉ោង​នៅ​ស្រុក​ហ្គោ​ប៉ា​រ៉ា​កាលពី​ខែ​តុលា​។​

​សូម​រំលឹក​ថា មនុស្ស​ជិត​២.៣០០​នាក់​នៅ​ឥណ្ឌា​ត្រូវ​ដំរី​សម្លាប់​នៅ​រយៈពេល​៥​ឆ្នាំ​មកនេះ​នៅ​ឥណ្ឌា និង​ដំរី​ប្រមាណ​៧០០​ក្បាល​ក៏​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ឆ្នាំ​២០១១​មក​៕​ដោយ​៖​វាសនា​