ចាប់​មេ​ល្បែងស៊ីសង ដែល​នៅ​ពីក្រោយ​ការ​ភ្នាល់​បាល់​មួយ​លាន​ដុល្លារ​នៅ​វៀតណាម​

784
ចែករម្លែក

​ប៉ូលិស​នៅ​ក្រុង​Da Nang ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បើក​ល្បែង​ភ្នាល់​បាល់ទាត់​តាម​ប្រព័ន្ធ​អន​ឡា​ញ​(​អ៊ីនធឺណិត )​ដែល​សរុប​លុយ​ភ្នាល់​ជិត​មួយ​លាន​ដុល្លារ​។​

​ប៉ូលិស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ឧសភា​ថា បុរស​ឈ្មោះ Ho Van Linh អាយុ​៣៣​ឆ្នាំ​អ្នក​រស់នៅ​ទីក្រុង​នេះ គឺជា​មេគំនិត​នៅ​ពីក្រោយ​ក្រុម​ភ្នាល់​ល្បែងស៊ីសង​នេះ​។​

​បន្ទាប់​ពី​ឆ្មក់​ឆែកឆេរ​នៅ​ទីតាំង​៦​កន្លែង​ផ្សេងៗ​គ្នា​នៅ​ទីក្រុង​Da Nang កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​បាន​ចាប់​រឹបអូស​លុយ​ភ្នាល់​ជា​លុយ​ដុង​ចំនួន​៤០០​លាន​ដុង​(១៧.១០០​ដុល្លារ​) និង​ លុយ​ដុល្លារ​ចំនួន​៤.៨០០​ដុល្លារ គ្រាប់បែក​មួយ​គ្រាប់ កាំភ្លើង​បាញ់​គ្រាប់​ជ័រ​មួយ ដាវ​ដែក​៣ និង​ឯកសារ​ហិរញ្ញវត្ថុ​ដែល​ទាក់ទង​នឹង​សកម្មភាព​ភ្នាល់​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ​។​

​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​ក្រុម​ភ្នាល់​ល្បែងស៊ីសង​នេះ ត្រូវបាន​ចាប់ឃុំខ្លួន​ផងដែរ​៕​ដោយ​៖​សុខា​/sn

សមាជិក​ម្នាក់​នៃ​ក្រុម​ភ្នាល់​បាល់​ត្រូវបាន​ចាប់​នាំខ្លួន​ដោយ​ប៉ូលិស​នៅ​ក្រុង​Da Nang