ចាប់​ម៉ូតូ​ឡាន​​បញ្ចាំ​គ្មាន​លិខិតស្នាម​បញ្ជូនទៅ​ទុក​នៅ​ស្នងការ​, កន្លែង​បញ្ចាំ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​ចាត់វិធានការ​បិទ​ភ្លាម​

1762
ចែករម្លែក

ភ្នំពេញ​៖​ជា​ប្រតិបត្តិការ​ធំ​និង​ទទួលបាន​ការ​សារ​ទរ​ពី​ប្រជាពលរដ្ឋ​ដោយ​កាលពី​ពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​នេះ​មាន​ហាង​ឬ​កុងស៊ីបញ្ចាំ​អត់​ច្បាប់​ខ្លះ​រត់គេច​ដោយ​ដឹក​ម៉ូតូ​ចេញពី​ខណ្ឌ​កណ្ដាល​ក្រុង​ទៅ​ខណ្ឌ​ក្រៅ​ក្រុង​នោះ​។​តែ​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ភ្លាម​ដល់​លោក​អភិបាលខណ្ឌ​ទាំងអស់​ដែលជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ តាម​ចាប់​ឲ្យ​បាន​ទាំង​ម្ចាស់​និង​​អ្នក​នៅ​ពី​ក្រោយខ្នង​។​


​ ​
​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នក​សា​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦​ខែសីហា​នេះ​ថា​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បានស្នើ​ដល់​អភិបាលខណ្ឌ​ទាំង​១២​អនុវត្ត​ការងារ​​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ។មានន័យថា មូលដ្ឋាន​ខណ្ឌ​ទាំង​១២​ត្រូវ​ត្រួតពិនិត្យ​ទីតាំង​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​ចាត់​វិធាន​​ការណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ត្រូវ​បញ្ឈប់ ឬក៏​បិទ​កុងស៊ី ហើយ​ស្នើសុំ​ច្បាប់​សាជាថ្មី​។​
​ ​
​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​បានបញ្ជាក់​ទៀតថា​ទោះ​ជាទី​តាំងហាង​បញ្ចាំ ឬក៏​កុងស៊ីបញ្ចាំ​មានច្បាប់​ក៏ដោយ​ក៏ត្រូវ​ធ្វើការ​​ត្រួតពិនិត្យ​ផងដែរ​ដើម្បី​ឱ្យដឹងថា ការអនុវត្ត​ច្បាប់​លើ​កុងស៊ីបញ្ចាំ នេះ​មាន​លក្ខណ​ៈគ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ​?​ដូចជា​ករណី​យក​​របស់របរ រថយន្ត ម៉ូតូ ដោយ​គ្មាន​លិខិតស្នាម​បញ្ជាក់​អំពី​ភាពជា​ម្ចាស់​ទ្រព្យសម្បត្តិ​ពី​សំណាក់​កុងស៊ី​មួយចំនួន ។

​លោក​អភិបាល​រាជធានី​បញ្ជាក់ថា​បញ្ហា​នេះ​ជាការ​បង្ហាញ​អំពី​ការមិន​ទទួលខុសត្រូវ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម ដូចជា​ករណី​ចោរលួច ចោរប្លន់ ក្រោយ​ពេលធ្វើ​សកម្មភាព​បាន​ហើយ គឺ​មិនមាន​ឯកសារ​លើ​ទ្រព្យសម្បត្តិ​នោះទេ​ហើយ​កុងស៊ី​ទាំង​​អស់នោះ​ហើយ គឺជា​អ្នករកស៊ី​ទទួល​បញ្ចាំ​និង​ទិញ ផល​ចោរ​កម្មនេះ ៕MN

​ដោយៈ​រ៉ា​ម៉ន​/sn