ចាប់​រថយន្ដ​ក្រុមហ៊ុន​ចំណី​សត្វ​លួច​ដឹក​សត្វ​ប្រវឹក​ជាង​មួយ​ពាន់​ក្បាល​ពី​ថៃ​ចូលមក​កម្ពុជា​

652
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​សមត្ថកិច្ច​ខេត្តកំពង់ធំ បាន​ចាប់​រថយន្ដ​របស់​ក្រុមហ៊ុន​ចំណី​សត្វ​ស៊ី​ភី (CP) លួច​ដឹក​សត្វ​ប្រវឹក​ជាង​មួយ​ពាន់​ក្បាល​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​បីនាក់​។ ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ចំណែក​យក​សត្វ​ប្រវឹក​ត្រូវបាន​ព្រលែង​ឲ្យ​ចូល​ព្រៃ​ធម្មជាតិ​។


​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ឃាត់​រថយន្ដ​របស់​ក្រុមហ៊ុន​ចំណី​សត្វ​ស៊ី​ភី រកឃើញ​មាន​សត្វ​ទាំងអស់​ចំនួន​៧៦​កេស ស្មើនឹង​ចំនួន ១០៦៨​ក្បាល និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​បីនាក់ គឺ​ឈ្មោះ​លោក ងួន សុភា អាយុ​៣៨ រស់នៅ​ភូមិ​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​ថៅកែ និង​កម្មករ​ពីរ​នាក់​ឈ្មោះ ព្រេន និង នី ដែល​ពួកគេ ដឹក​សត្វ​ប្រវឹក​នេះ​មក ពី​ប្រទេស​ថៃ​ឆ្លងកាត់​ខេត្តសៀមរាប យកទៅ​រាជធានី​ភ្នំពេញ​៕​សរន​