ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ក្នុងចំណោម​ឡាន​ជាច្រើន​គ្រឿង​ដឹកឈើ​ដោយរ​លូន​

1506
ចែករម្លែក
  • 1.1K
    Shares

មណ្ឌលគិរី​៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ក្នុងចំណោម​រថយន្ត​ដឹកឈើ​ផ្សេងទៀត ត្រូវ​នគរបាល​ចាប់​ជំនួស​មេព្រៃ គ្រា​ដែល​រថយន្ត​ខាងលើ​បាន​ផ្ទុក​ឈើ​ពេញ​ណែន ត្រៀម​ដឹក​ទៅ​ទឹកដី​ខេត្តរតនគិរី​។ ការចាប់​រថយន្ត​ខាងលើ បានធ្វើ​ឡើង​ពី​សំណាក់​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​កោះ​ញែក កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ចំណុច​តាម​បណ្តោយ​ផ្លូវ​វ​ជាតិ​លេខ​៧៦ ស្ថិតនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​នគរបាល​ស្រុក​ខាងលើ​បានឱ្យដឹងថា វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤​កក្កដា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង ម៉ាក​ទ្ប​ង់​គ្រុយ​ស័​រ ពណ៌​ខ្មៅ​ស្លាក​លេខ ស្វាយរៀង 2A 5666 នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​។ ក្រោយ​ឃាត់​ឆែកឆេរ​បាន​រកឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់​ពេញ​ផ្ទុក​ក្នុង​រថយន្ត និង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​ទទួល ចំណែកឯ​តៃកុង​រថយន្ត និង​ម្ចាស់​ឈើ​បាន​រត់​គេចខ្លួនបាត់​។​

ឡាន​ដឹកឈើ​ដែល​នគរបាល​ចាប់ (​រូប​៖ សាត​ចាន់​បុត្រ​)

​នៅ​ថ្ងៃទី​២៥​កក្កដា​នេះ លោក​ឈួន សេរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មិនអាច​សុំ​ការបញ្ជាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នោះទេ​។​

​ជុំវិញ​នៃ​ការសង្កេតមើល​ពី​ស្ថានភាព​ចរាចរណ៍​ឈើ​ខុសច្បាប់​លើទឹក​ដី​ស្រុក​កោះ​ញែក​នោះ បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៣​និង​២៤​ខែកក្កដា មានការ​ដឹកឈើ​ទៅ​ខេត្តរតនគិរី តាមរយៈ​រថយន្ត​គ្រប់​ប្រភេទ​មួយ​យប់​ទល់​ភ្លឺ​តែម្តង​។ ទំហំ​បទល្មើស​នៅ​ទីនោះ គឺ​ឱ្យតែ​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដំណើរការ គឹ​ស្រុក​កោះ​ញែក​តែងតែ​ដឹក​ជ​ញ្ជួ​ន​ឈើ​ចេញ​ជានិច្ច​។ ចំពោះ​រថយន្ត​ខាងលើ ទំនងជា​មើលរំលង​សមត្ថកិច្ច​ទើប​គេ​គ្របួច​ជាប់​បែបនេះ​៕ ដោយ​៖ សាត​ចាន់​បុត្រ​