ចាប់​រថយន្ត​ដឹក​ដី​៥​គ្រឿង​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ​យកមក​ផាកពិន័យ​

362

(​ភ្នំពេញ​): អាជ្ញាធរ​ខណ្ឌទួលគោក​សហការ​ជាមួយ​ក្រុម​សន្តិសុខ​ផ្សារ​ដើម​គ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧​បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​ដឹក​ដី​ចំនួន​៥​គ្រឿង ដែល​ដឹក​ដី​ហូរហៀរ​ជ្រុះ​ធ្លាក់​ប្រឡាក់​ផ្លូវ​មុនី​រ៉េត​មុខ​ផ្សារ​ដើម​គ​។​

​ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គ​ទើប​ឡើង​ថ្មី​លោក​ឈុន ឆា​យ៉ា​រឹទ្ធ បានឱ្យដឹងថា រថយន្ត​ដឹក​ដី​ទាំងនោះ​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ ត្រូវ​ឃាត់​បញ្ជូនទៅ​សាលាខណ្ឌ​ដើម្បី​ផាកពិន័យ​តាមច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ម្ចាស់​រថយន្ត​លាង​សម្អាត​ផ្លូវ​ឱ្យបាន​ស្អាត​ឡើងវិញ ឈប់​ឱ្យ​ដឹក​ឆ្លងកាត់​ផ្លូវ​មុនី​រ៉េត​ទៀត​ដាច់ខាត​។​

​ក្រោយពី​ធ្វើការ​ព្រមាន​រួច អាជ្ញាធរ​ខណ្ឌ​បានប្រគល់​រថយន្ត​ឱ្យទៅ​ម្ចាស់​វិញ​៕ L ដោយៈ កា​ម៉ាច​