ចាប់​រថយន្ត​ធុន​ធំ​បួន​គ្រឿង​ដឹកទំនិញ​ពី​វៀតណាម​គេចពន្ធ​ចូល​តាម​ច្រក​ព្រែក​ចាក​-​ភ្នំ​ដិ​ន​

1082
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចាប់​រថយន្ត​ធុន​ធំ​ចំនួន​បួន​គ្រឿង ដឹកទំនិញ (​មី និង​ប្រេងឆា​) គេចពន្ធ​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រែក​ចាក និង​ភ្នំ​ដិ​ន ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន​នៅ​ច្រក​ទាំងពីរ​នេះ​។ ខណៈ​សមត្ថកិច្ច​ចាប់​រថយន្ត​ទាំង​៤​គ្រឿង​ក៏មាន​មន្ត្រី​មាន​ឥទ្ធិពល​មួយចំនួន​បាន​អន្តរាគមន៍​ដើម្បី​ដោះលែង​។​

​រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង​នេះ​ជា​របស់​ក្រុមហ៊ុន​សួន​សុភា​អ៊ី​ម​ផត​អិ​ច​ផត​។​ការឃាត់​រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង​នេះ​បានកើត​ឡើង​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​០៣​ផ្លូវជាតិ​លេខ​០២​ស្ថិត​ក្នុងភូមិ​ព្រៃទទឹង​និង​ភូមិ​ព្រែក​អ​ង្គុ​ញ​ឃុំ​សៀមរាប​ឃុំ​វាលវែង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានឱ្យដឹងថា នៅវេលា​ថ្ងៃកើតហេតុ​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន​ថា​មាន​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹកទំនិញ​នៅលើ​ផ្លូវជាតិ​លេខ​០២​ផ្លូវជាតិ​លេខ​០៣​។​ទើប​សមត្ថកិច្ច​បានធ្វើ​ការឃាត់​រថយន្ត​ទាំងនោះ​ដោយមាន​ការសង្ស័យ​បង់ពន្ធ​មិន​គ្រប់​។

​ចំពោះ​រថយន្ត​ដែល​ឃាត់​មានដូចជា រថយន្ត​ម៉ាក Mitsubishi Fuso ព័​ណ​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.2375 រកឃើញ បង្កាន់ដៃ​លេខ​R 1243 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ បញ្ជិការ​ប្រតិវេទ​1227 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ នាំចូល​តាម​ច្រក ភ្នំ​ដិ​ន ។​រថយន្ត​ម៉ាក Hyundai ព៌​ណ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3B.0088 រកឃើញ​បង្កាន់ដៃ​ពន្ធ R.127 និង​បញ្ជិកា​ប្រតិវេទ​លេខ​1225 ចុះ​ថ្ងៃទី​១៨ តុលា ២០១៨ នាំចូល​តាម​ច្រក ព្រែក​ចាក ។

​រថយន្ត​ម៉ាក Hyundai ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ​3B.1395 រកឃើញ​បង្កាន់ដៃ​R.127 និង​បញ្ជិការ​ប្រតិវេទ​លេខ​i 125 នាំចូល​តាម​ច្រក​ព្រែក​ចាក​។ និង​រថយន្ត​ទី​០៤​ម៉ាក Hyundai ពាក់​ស្លាក​លេខ ព៌​ណស ពាក់​ស្លាក​លេខ​3A.1830 រកឃើញ​បង្កាន់ដៃ​ពន្ធ​R.1242 និង​បញ្ជិការ​ប្រតិវេទ​លេខ​i.1226 នាំចូល​តាម​ច្រក​ភ្នំ​ឌិន​។ រថយន្ត​ទាំងអស់នោះ​ដឹក​មី និង​ប្រេងឆារ​។​

​បច្ចុប្បន្ន​ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានធ្វើ​កំណត់ហេតុ ប្រគល់​ទទួល ទៅអោយ​ខាង​សាខាគយ និង​រដ្ឋាករ​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​ប្រភព​បាន​បង្ហើប​ថា​មាន​អស់លោក​គ្រាក់ៗ​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​មួយចំនួន​បាន​ទូរស័ព្ទ​ខ្វាត់ខ្វែង​ដើម្បី​ដោះ​រថយន្ត​ដឹកទំនិញ ទាំង​៤​គ្រឿង​នោះ ។​ចំពោះ​ករណីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) គួរពិនិត្យមើល​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​នៅ​ច្រក​ព្រែក​ចាក​និង​ភ្នំ​ដិ​ន​ដែល​ឃុបឃិត​គ្នា​បើកដៃ​អោយ​រថយន្ត​ធុន​ធំ​ចំនួន​បួន​គ្រឿង ដឹកទំនិញ (​មី និង​ប្រេងឆា​) គេចពន្ធ​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា ដែល​ធ្វើអោយ​បាត់បង​ចំណូល​ចូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕S/​

ចាប់​រថយន្ត​ធុន​ធំ​បួន​គ្រឿង​ដឹកទំនិញ​ពី​វៀតណាម​គេចពន្ធ​ចូល​តាម​ច្រក​ព្រែក​ចាក​-​ភ្នំ​ដិ​ន​