ចាប់​រថយន្ត​ពាក់​ស្លាក​លេខខ​.​ម​មួយគ្រឿង​បុក​រះ​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ​បួន​ល្វែង​

515
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ម៉ា​ស្តារ​ស្លាក​លេខ​ខេមរៈភូមិន្ទ​មួយគ្រឿង​បាន​បុក​រះ​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ​បួន​ល្វែង​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។​រថយន្ត​នោះ​ព្យាយាម​បើក​រត់​ចូល​ចត​មុខផ្ទះ​ក្នុង​បូរី​រិ​ទ្ធិ​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន​យកមក​ដោះស្រាយ​គ្នា​វិញ​។​ហេតុការណ៍​នេះ​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៨០០​ក្នុង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​ក្រោយ​កើត​ហ​តុ​គេ​ឃើញ​មាន​តំណាង​ខាង​ម្ចាស់​រថយន្ត​បង្កចេញ​មុខមក​ដោះស្រាយ​ជំនួស​បន្ទាប់មក​សមត្ថ​កិច្ច​បាន​ជូន​ខាង​តំណាង​មក​កន្លែងកើតហេតុ​ដើម្បី​សម្របសម្រួល​គ្នា​ជាមួយ​ខាង​ភាគី​ម្ចាស់ផ្ទះ​ដោយ​ខាង​ភាគី​បង្ក​សុខចិត្ត​ធ្វើ​សំ​យ៉ាប​ថ្មី​ទាំង​បួន​ល្វែង​ឲ្យ​វិញ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​៕S/​