ចាប់​ស្ត្រី​ម្នាក់​ដែល​ព្យាយាម​រត់ពន្ធ​កញ្ឆា​៤​គីឡូក្រាម​ដោយ​ធ្វើ​ជា​មាន​ផ្ទៃពោះ​

246
ចែករម្លែក

​ប៉ូលិស​ព្រំដែន​នៅ​ប្រទេស​អា​ហ្សង់​ទីនបាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ព្យាយាម​រត់ពន្ធ​កញ្ឆា​៤​គីឡូក្រាម​កន្លះ តាម​វិធី​ច្នៃប្រឌិត​ថ្មី​ដោយ​ចងភ្ជាប់​វា​ទៅ​នឹង​ពោះ ដោយ​ធ្វើ​​ជា​មាន​ផ្ទៃពោះ​នៅពេល​នាង​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ស៊ី​លី​។​

​ស្ត្រី​ជនសង្ស័យ​អាយុ​៣៤ ឆ្នាំនេះ បាន​កំពុងធ្វើដំណើរ​ពី​ទីក្រុង​មេន​ដូ​ហ្សា ប្រទេស​អា​ហ្សង់​ទី​នទៅ​ទីក្រុង​សា​ន់តា គ្រូ​ស សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​​ពេល​រថយន្ត​ក្រុង​ដែល​នាង​និង​ប្តី​របស់​នាង​ជិះ​នោះ ត្រូវ​បាន​ឃាត់​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​។​

​យោងតាម​របាយការណ៍​ប៉ូលិស​បាន​ឱ្យដឹងថា​ភ្នាក់ងារ​ប៉ូលិស​អា​ហ្សង់​ទីនបាន​ចូលទៅក្នុងរ​ថយ​ន្តក្រុង​នោះ​ហើយ​បាន​កត់សម្គាល់​ឃើញថា​បុរស​នោះ​កាន់​កាបូប​ខ្មៅ​ធំ​មួយ​​ដោយ​ដាក់​លើ​ភ្លៅ​។ បន្ទាប់​ពី​ឆែកឆេរ​រកឃើញ​កញ្ឆា​ចំនួន​២​កញ្ចប់​មក​នោះ ក្រុមមន្ត្រី​បាន​នាំ​បុរស​និង​ប្រពន្ធ​របស់​គាត់ ចុះចេញ​ពី​រថយន្ត​ក្រុង​នោះ​។​

​ក្នុងពេល​ត្រួតពិនិត្យ​បន្ទាប់មក​ទៀត​នោះ ស្ត្រី​នោះ​បាន​ប្រាប់​ក្រុម​មន្ត្រីប៉ូលិស​ថា​នាង​មាន​ផ្ទៃពោះ​ប៉ុន្តែ​ក្រុម​មន្ត្រីប៉ូលិស​នោះ​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​ពួកគេ​បាន​​ឃើញ​ចលនា​ចម្លែក​មួយ​នៅ​ត្រង់​ពោះ​របស់​នាង​។ បន្ទាប់ពី​ឆែកឆេរ​ស្ត្រី​នោះ ប៉ូលិស បាន​រកឃើញ​របស់​ធំ​មួយ​ដែល​ចង​ភ្លាប់​ទៅនឹង​ពោះ​របស់​នាង​។​

​ក្រុម​មន្ត្រីប៉ូលិស​នេះ បាន​រកឃើញ​កញ្ចប់​គ្រឿង​ញៀន​កូកាអ៊ីន​ចំនួន​១៥​កញ្ចប់​បន្ថែម​ទៀត​ដែល​ចង​រុំ​ក្នុង​ជ័រ​ប្លា​ស្ទិច​។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ឃុំខ្លួន ដោយ​រង់ចាំ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​៕​ប្រែ​សម្រួល​៖​សុខា/sn

ស្ត្រី​នេះ និង​ប្តី​របស់​គាត់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​ប៉ូលិស​ព្រំដែន​អា​ហ្សង់​ទីន​ជាមួយនឹងក​ញ្ឆា​និង​គ្រឿងញៀន​ទាំងនេះ