ចាស់ៗ​ធ្លាប់​ប្រដៅ​ថា កុំ​យក​ចៃ​ដា​ក់លើ​ក្បាល​

284
ចែករម្លែក

ថ្ងៃមុន​កំពុងតែ​ដេក​ថ្ងៃ​ស្រាប់តែ​អា​ម៉ាក​ខ្ញុំ​ដែល​សម្បូរ​ស្នេហ៍​វាខ​ល​មក​ប្រាប់ថា អា​រ៉ូ​ហ្សា អ្ហែង​មានបាន​មើល​វេ​ប​សាយ​មើល​កាសែត​ទេ​គេ​ផ្សាយ​រឿង​ប្តី​នាំ​ប្រពន្ធចុង​មក​ផឹកស៊ី​ជាមួយ​ប្រពន្ធដើម​ទើបនឹង​លែង​ថ្មីៗ​ក្តៅ​ឧ​ណ្ឌៗ​។ មានអី​ដល់​តែ​ស្រវឹង​ប្រពន្ធដើម​កូរ​រត់​ចែកចានចែកឆ្នាំង​ផ្អើល អស់អ្នក​ស្រុក​ដោយ​ទាំង​ប៉ូលិស​ទាំងយប់​អធ្រាត្រ​។ នាយ​ខ្ញុំ​ក៏​ឆ្លើយ​យ៉ាង​ហំ​ថា​អញ​ថី​មិនដឹង​។ អញ​មើល​តាម​ហ្វេ​ស​ប៊ុ​ក ។ មើល​គេ​ថត​ជា​វី​ដូ​អូ​ទៀតផង​។ ញាក់សាច់​។​
​ ​
ហេស​ហេ​!​នេះ​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ព្រោះ​បែបនេះ​គេ​ហៅថា​ស្នេហា​ត្រីកោណ​ដែល​នៅ​ក្ដៅ​មិនទាន់​រលត់​ចំហាយ​ចាស់​។ នេះ​ជា​រឿង​ឯកជន​ក្នុង​គ្រួសារ​មួយ​ចុះ​ប្រសិនបើ​វា​ជា​រឿង​របស់ អ្នកនយោបាយ​វិញ​តើ​យ៉ាងណា​ទៅវិញ ហ្ន ?
​ ​
ស្រុក​ខ្មែរ​ធ្លាប់​កើតមាន​បញ្ហា​បែបនេះ​ដែល​បញ្ហា​បែបនេះ​គេ​ហៅថា​បុ​ង​ហ្ស៊ួ​តែ​ជាន់​ជើង ។​អីយ៉ា​ស់នាយ​ខ្នុ​យ​ប្រាប់​ភាសា​បារាំង​មួយ​ម៉ាត់​ថ្ងៃមុន​ចេះតែ​លើក​មក​អួ​តទៅ​។​តាមពិត​គឺ​ចាប់ដៃ​ជាន់​ជើង ។ ព្រឹត្តិការណ៍​ថ្ងៃ​៥ ថ្ងៃ​៦​កក្កដា (១៩៩៧) វា​ផ្ដើមចេញពី​រឿង​របៀប​យក​ចៃ​ដាក់ លើ​ក្បាល​នេះឯង ។ ក្រេប​ទឹកឃ្មុំ​ជាមួយគ្នា​សុខៗ​ស្រាប់តែ​ភាគី​ម្ខាង​លួច​ទៅ​ចងមេត្រី​ជាមួយ អ្នកផ្សេង​ចុងក្រោយ​ទាហាន​ខ្មែរក្រហម​មក​នៅ​ពេញទី​ក្រុងភ្នំពេញ​សង្គ្រាម​ក៏​ផ្ទុះ​ឡើងទៅ ។​
​ ​
មិន​ចង់​ប្រដៅ​នរណា​ទេ​តែបើ​ជ្រុល​ជា​លែងលះគ្នា​ហើយ ឬ ក៏​ធ្វើជា​លែង ឬ​លែង​មែនទែន​តែ​នៅ អាល័យ​អា​របស់​ចាស់​គួរ​កុំ​អី​ដើម្បី​កុំ​ឲ្យ​អ្នកដទៃ​ជួប​សោកនាដកម្ម​ដោយសារ​ខ្លួន​បង្កឡើង ។​
​ ​
នាយ​រ៉ូ​ហ្សា​ខ្ញុំ​គ្រាន់តែ​សូម​រលឹក​ទៅដល់​ពាក្យ​ដែល​ចាស់ៗ​តែងតែ​រំលឹក​”​កុំ​យក​ចៃ​មក​ដា​ក់លើ​ក្បាល​”​។​ករណី​ខាងលើនេះ​គេ​ហៅ យក​ចៃ​មក​ដាក់​លើ​ក្បាល​ហើយ​។​បាន​របស់​ថ្មី​កុំ​យកមក​បញ្ឈឺ វា​អាច​ក្លាយជា​ប​ញ្ឈិ​ត​។​

​អា​រឿង​បែបនេះ​បើ​គាស់កកាយ​យកមក​ហិត​មាន​ច្រើនណាស់​តែ​ចាស់​ហើយ​ខ្ជិល​អង្គុយ​វ៉ៃ​អត្ថបទ​ផង​ហើយ​ស្រេក​ផឹក​ផង​សុំ​លើក​ឧទាហរណ៍​តែមួយ​នេះ​ទេ​។​នាយ​ខ្នុ​យ​បើ​ចង់​បន្ថែមទៀត​ថែម​ខ្លួនឯង​ទៅ​ប្រយ័ត្ន​ត្រូវ​បន្ទះ​រនាប ហើយ​កុំ​ភ្លេច​ជួយ​បង្រៀន​ភាសា​បារាំង​មួយ​ម៉ាត់​ទៀតផង ៕ ដោយ​: រ៉ូ​ហ្សា​