ចា​ឌិន សាន​ចូ អាច​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​អង់គ្លេស​ដំបូង​ដែលមាន​តម្លៃ​ផ្ទេរ​១០០​លាន​ផោន​

400
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប​យក្ស​បារាំង PSG កំពុង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ​កីឡាករ​យុវជន ចា​ឌិន សាន​ចូ (Jadon Sancho) របស់​ក្លិប Dortmund ។

​សាន​ចូ​អាច​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​សញ្ជាតិ​អង់គ្លេស​ដំបូង​គេ​ដែលមាន​តម្លៃ​ផ្ទេរ​១០០ លាន​ផោន​។

​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​បាន​កើនឡើង​ក្នុង​អត្រា​ខ្ពស់ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដើម្បី​ចាប់ផ្តើម​ការ​ផ្សងព្រេង​នៅ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់​ជាមួយ​ក្លិប Dortmund កាលពី​ឆ្នាំ​២០១៧​។

​ក្លិប Dortmund មាន​ប្រវត្តិ​យូរលង់​មកហើយ​ក្នុង​ការលក់​កីឡាករ​ឆ្នើម​របស់ខ្លួន​ហើយ​ក្លិប កំពូលៗ​រួមទាំង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​នៅពេលនេះ​កំពុងតែ​តាមមើល សាន​ចូ​។

​តាម​ព័ត៌មាន ក្លិប PSG ក៏​ចាប់អារម្មណ៍​នឹង សាន​ចូ ហើយ​អាច​នឹង​មានការ​ប្រទាញ​ប្រ​ទុង​គ្នា​រវាង​ក្លឹប​យក្ស​បារាំង​និង​យូ​ណាយ​ធី​ត ដើម្បី​ផ្ទេរ​កីឡាករ​វ័យក្មេង​រូបនេះ​។

​តម្លៃ​ខ្លួន​១០០​លាន​ផោន​នឹងធ្វើ​ឲ្យ សាន​ចូ ក្លាយជា​កីឡាករ​អង់គ្លេស​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត បើ​ធៀប​នឹង​ខ្សែការពារ​ស្តាំ ខាយ វ៉ក​ឃ័​រ (Kyle Walker) របស់​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ដែលមាន​តម្លៃ ផ្ទេរ​៥៤​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​យុវជន ចា​ឌិន សាន​ចូ (Jadon Sancho)