ចា​ស្ទីន ប៊ី​ប៊ឺ បង្ហាញ​អារម្មណ៍​ចង់​បាន​កូន​ជាមួយ​ប្រពន្ធ

333
ចែករម្លែក

​តារាចំរៀង​ប៉ុប យើង​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​Instagram ចំ​ខួបកំណើត​ទី​២៣​ឆ្នាំ​នៃ​ភរិយា​របស់​ខ្លួន ។​នាឡិកា​មាស​និង​អាហារ​រ៉ូ​ម៉ែន​ទិ​ក​ក៏​ត្រូវបាន​គ្រោង​​រៀបចំ​ផងដែរ​។​

​ល្បី​ក្នុង​បទ​ចំរៀង «​អ្វី​អាច​ធ្វើអោយ​នរណា​ម្នាក់​មាន​អារម្មណ៍​ចាស់​?» កាលពី​៩​ឆ្នាំមុន ឥឡូវ ចា​ស្ទីន ប៊ី​ប៊ឺ និយាយ​អំពី​ការចង់​មានកូន​។​កំពូល​តារា​វ័យ​២៥​ឆ្នាំនេះ បាន​បង្ហោះ​សារ​​លើ Instagram កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា ដោយ​ស្វាគមន៍​និង​ជូនពរ​ភរិយា ហាយ​លី បាល់​វីន ដែល​ឈាន​ចូល​វ័យ​២៣​ឆ្នាំ «​រីករាយ​ថ្ងៃ​ខួបកំណើត​»​។​

​គាត់​បាន​សរសេរ​បង្ហោះ​ថា « រីករាយ​អូន​ស្រី !​អូន​កាន់តែ​ធ្វើ​អោយ​បង​ធ្វើខ្លួន​ជា​មនុស្ស​ប្រសើរ​ឡើង​រាល់ថ្ងៃ​! របៀប​រស់នៅ​របស់​អូន​គួរអោយ​ទាក់ទាញ​ណាស់​»​។​

​ចា​ស្ទីន ប៊ី​ប៊ឺ បាន​បង្ហោះ​រូបការ​ជាមួយ​ប្រពន្ធ ហាយ​លី បាល់​វីន លើក​ទី​២​កាលពី​ខែ​កញ្ញា មុន​បន្ថែមថា «​អូន​ធ្វើអោយ​បង​រំភើប​ស្រើបស្រាល​នឹង​ផ្លូវភេទ​គ្រប់​វិធី​»​។​

​នៅ​វគ្គ​បន្ទាប់​គាត់​បាន​បង្ហោះ​ថា «​វគ្គ​បន្ទាប់​គឺ​កូន​»​។​

​ហាយ​លី​ទើប​វិលត្រឡប់​អាឡឺម៉ង់​ដើម្បី​ធ្វើ​ខួបកំណើត​ទាន់ពេល និង​បាន​ចែករំលែក​សារ​ដែល​នាង​បាន​ទទួល រួម​ទាំង​សារ​មកពី ខិន​ដល ជេន​នឺ នៅពេល​នំ​ខេ​ក​និង​ប៉ោង​​ប៉ោង​ពណ៌​មាស​ជាមួយនឹង​លេខ​២៣ ដែល​សំគាល់​ឆ្នាំ​របស់​នាង​ត្រូវបាន​បញ្ជូន​មក​គេហដ្ឋាន​របស់​នាង​នៅ​Beverly Hills​។​ចា​ស្ទីន ក៏​នាំ​ហាយ​លី​ទៅ​ទទួលទាន​អាហារ​ពេល​​ល្ងាច​នៅ​ក្រុង​ម៉ាលី​ប៊ូ​៕​ដោយ​៖​វាសនា​