ចា​ស្ទី​ន ប៊ី​បឺ ចំណាយពេល ១០០ ម៉ោង​ឱ្យគេ​សាក់​រូប​ពេញ​ទ្រូង​និង​ក្បាលពោះ​

2617
ចែករម្លែក
  • 63
    Shares

​ចា​ស្ទី​ន ប៊ី​បឺ មាន​មោទនភាព​ណាស់​ចំពោះ​រូបសាក់​ពេញ​ខ្លួនគេ​។ ម្ចាស់​បទ The I’m The One អាយុ ២៤ ឆ្នាំ​រូបនេះ បាន​ថតរូប​កៀក​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​សាក់​របស់ខ្លួន រួច​បង្ហោះ​លើ​អ៊ី​ន​ស្តា​ក្រាម កាលពី​ថ្ងៃ​ពុធ ទី​៤ មេសា​។

​អម​ជាមួយ​រូបសាក់​ពេញ​ខ្លួន​នេះ តារាចម្រៀង​ប៉ុប​កាណាដា​រូបនេះ​បាន​និយាយ​អួត​ពី​ចំនួន​ម៉ោង ដែល​ខ្លួន​បាន​ចំណាយពេល​ឱ្យគេ​សាក់ យ៉ាង​ដូច្នេះ “​ចំណាយពេល​ប្រឹងប្រែង​ឱ្យគេ​សាក់​រូប​អស់​ជាង ១០០ ម៉ោង​លើ​រាងកាយ​ខ្ញុំ​។ ខ្ញុំ​នឹងមិន​លុបចោល​រូបសាក់​ណាមួយ​វិញ​ទេ​”​។

​ចា​ស្ទី​ន​បន្តថា “​ខ្ញុំ​ពិតជា​ស្រឡាញ់​សិល្បៈ​ណាស់ ខ្ញុំ​បានធ្វើឱ្យ​រាងកាយ​ខ្ញុំ​ក្លាយជា​ផ្ទាំងគំនូរ វា​ពិតជា​សប្បាយ​ណាស់​”​។​

​ចា​ស្ទី​ន​បាន​សាក់​រូប​ដំបូង​នៅ​ខែតុលា ឆ្នាំ ២០១៧ ហើយ​ជាង​សាក់​គួរឱ្យ​ទុកចិត្ត​បំផុត​របស់គេ គឺ លោក ខេ​ត “​បាង​បាង​” ម៉ាក​ឃឺ​ត​ឌី​៕ ដោយ៖ កញ្ញាដាលីស

ចា​ស្ទី​ន ប៊ី​បឺ បង្អួត​រូបសាក់​ពេញ​ដើមទ្រូង​កាលពី​ថ្ងៃ​ពុធ
#