ចា​ស្ទី​ន ប៊ី​បឺ ត្រូវ​ចិន​ហាម​ចូល​ស្រុក ព្រោះ “​អាកប្បកិរិយា​មិនល្អ​”

1249
ចែករម្លែក
  • 15
    Shares

​យោងតាម​ការិយាល័យ​វប្បធម៌​ក្រុង​ប៉េកាំង តារាចម្រៀង​ប៉ុប​កាណាដា ចា​ស្ទី​ន ប៊ី​បឺ ត្រូវបាន​ហាម​មិនឱ្យ​សម្តែង​ក្នុងប្រទេស​ចិន​ទេ​។

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​វប្បធម៌​ចិន​និយាយថា វា​មិនមែនជា​ការត្រឹមត្រូវ​ទេ ដែល​អនុញ្ញាតឱ្យ​អ្នកសិល្បៈ ដែលមាន “​អាកប្បកិរិយា​មិនល្អ​” ចូល​ស្រុក​។​

​សេចក្តីថ្លែងការណ៍​នោះ​បន្ថែមទៀតថា “​ចា​ស្ទី​ន ប៊ី​បឺ ជា​តារាចម្រៀង​មាន​ទេពកោសល្យ ប៉ុន្តែ​គាត់​ក៏​ជា​តារាចម្រៀង​បរទេស​វ័យក្មេង​ពោរពេញ​ដោយ​រឿងចម្រូងចម្រាស់​ដែរ​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​វប្បធម៌​ត្រូវបាន​ចេញផ្សាយ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ ដែល​ដាក់ជូន​នាពេល​ថ្មីៗ​នេះ ដោយ​អ្នកប្រើប្រាស់​វេ​ប​សាយ​របស់​ការិយាល័យ​។

​សេចក្តីថ្លែងការណ៍​លើកឡើងថា “​យើង​សង្ឃឹមថា នៅពេល​ចា​ស្ទី​ន មាន​ភាពចាស់ទុំ គាត់​នឹង​កែលម្អ​ពាក្យសម្តី និង​ទង្វើ​របស់គាត់​ឱ្យ​ប្រសើរឡើង និង​ក្លាយជា​តារាចម្រៀង​គួរ​ជាទី​ស្រឡាញ់​របស់​មហាជន​”៕ ដោយ ៖ កញ្ញាដាលីស

ចា​ស្ទី​ន ប៊ី​បឺ