ចា​ស្ទី​ន ប៊ី​បឺ និង នាង ហៃ​លី ប្រកាស​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ជា​ផ្លូវការ​

856
ចែករម្លែក

​ឥឡូវនេះ អ្នក​អាច​បញ្ឈប់​ការគិត​អំពី​ទំនាក់ទំនង​រវាង ចា​ស្ទី​ន ប៊ី​បឺ និង ហៃ​លី ប៊​ល​វីន​។ អ្នក​ទាំង​២​ទីបំផុត​បានប្រកាស​ពី​ទំនាក់​ទំនងជា​ផ្លូវការ​នៅលើ Instagram កាលពី​ចុង​សប្តាហ៍​។​

​ចា​ស្ទី​ន​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ Instagram របស់ខ្លួន ខណៈ​កំពុង​ប្រលែង​លេង​ជាមួយ​នាង​ហៃ​លី​។ រយៈពេល​ប្រកាស​នោះ​គឺ​ខ្លី​ទេ ប៉ុន្តែ​ជាការ​បញ្ជាក់​គ្រប់គ្រាន់​លើ​បណ្តាញ​សង្គម​សម្រាប់​អ្នកគាំទ្រ​ដើម្បី​ផ្ញើ​រូបភាព​បេះដូង​ជូនពរ​។​

​រឿងនេះ​បានកើត​ឡើង បន្ទាប់ពី​ពួកគេ​ទាំង​២​ត្រូវគេ​ប្រទះឃើញ​ដើរលេង​និង​ថើប​គ្នា​នៅ​ទីក្រុង​ញូវយ៉ក​។ ជាធម្មតា ពួក​អ្នកគាំទ្រ​មាន​ភ្ញាក់ផ្អើល​អ៊ីចឹង​ហើយ នៅពេល​ពួកគេ​បានឃើញ​រូបថត​ទាំងនេះ ព្រោះ​ចា​ស្ទី​ន​និង​ហៃ​លី តែងតែ​ទទូចថា ពួកគេ​គ្រាន់តែ​ជា​មិត្តភក្តិ​ប៉ុណ្ណោះ​។​

​លើសពីនេះ​ទៀត គេ​មិន​ច្បាស់​ទេ​ថា​តើ​ចា​ស្ទី​ន​បាន​ត្រឡប់​មករក​សេ​ឡេ​ណា ហ្គោ​ម៉េ​ស វិញ​ឬ​យ៉ាងណា ព្រោះ​នាង​ទើបតែ​បាន​បង្ហោះ​សារ​ខួបកំណើត​កាលពី​ខែមីនា​នេះ​៕ ដោយ៖ កញ្ញាដាលីស

ចា​ស្ទី​ន ប៊ី​បឺ និង ហៃ​លី ប៊​ល​វីន ប្រកាស​ទំនាក់ទំនង​ស្នេហា​កាលពី​ចុង​សប្តាហ៍