ចា​ស្ទី​ន ប៊ី​បឺ បបួល​ថម​គ្រូ​ស វាយ​គ្នា​ដាក់​ទ្រុង​ដើម្បី​ដោះស្រាយ​បញ្ហា​ចាស់​មួយ​

484
ចែករម្លែក

​វា​ជាការ​ប្រកួត​ក្របខ័ណ្ឌ UFC ដែល​អ្នកគាំទ្រ​មិន​ចង់​បានទេ​។ កាលពី​ថ្ងៃអាទិត្យ ទី​៩​មិថុនា តារាចម្រៀង​កាណាដា ចា​ស្ទី​ន ប៊ី​បឺ បាន​បបួល​តារា​សម្ដែង​ជើងចាស់ ថម គ្រូ​ស ប្រកួត​គ្នា​នៅលើ​សង្វៀន UFC ដើម្បី​ដោះស្រាយ​បញ្ហា​ចាស់​មួយ (​មិន​បញ្ជាក់​) ដែល​គ្មាន​នរណាម្នាក់​រំពឹងថា​នឹង​កើតឡើង​នោះទេ​។​

​ប្រសិនបើ​តារាចម្រៀង​វ័យ ២៥ ឆ្នាំ​រូបនេះ​ឈរ​នៅ​កម្ពស់ ១៧៥ សង់ទីម៉ែត្រ និង​លក់​ថាស​ចម្រៀង​បាន ១៥០ លាន​ដុំ ដែល​ទាក់ទាញ​អ្នកគាំទ្រ​លើ​អ៊ី​ន​ធឺ​ណេ​ត​បាន​ដល់​ទៅ ១០៦ លាន​នាក់ ចុះ​ហេតុអ្វី​បានជា​គាត់​មក​បបួល​តារាភាពយន្ត​វ័យ ៥៦ ឆ្នាំ​វាយ​គ្នា​ធ្វើ​អី​?

​អតីត​អ្នក​ប្រដាល់​ក្របខ័ណ្ឌ UFC ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ភ្លាមៗ​នោះបាន​ចេញមក​និយាយ​ផងដែរ​អំពី​ការរំពឹងទុក​នៃ​ការប្រកួត​រវាង​តារា​ទាំងពីរ​។​

​ខូ​ន័​រ​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា “​តើ​គ្រូ​សមាន​ជំនាញ​ខាង​វាយតប់​ដែរឬទេ​?” ក្នុងពេល​ដំណាលគ្នា​នោះ ខូ​ន័​រ​ក៏បាន​ផ្តល់ជូន​ការរៀបចំ​ការប្រកួត​នេះ​ដល់​តារា​ទាំងពីរ​ផងដែរ​តាមរយៈ​ក្រុមហ៊ុន​មួយ​របស់គាត់​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ខ្លះ​និយាយថា ថម គ្រូ​ស​ធ្លាប់​សម្តែង​វាយតប់​ឆៅៗ​ដោយ​ខ្លួនឯង​នៅក្នុង​រឿង Mission Impossible ដូច្នេះ​គាត់​នឹងមាន​ប្រៀប​ជាង​ប៊ី​បឺ​ជាមិនខាន​។

​ថម​គ្រូ​ស​នៅ​មិនទាន់​ឆ្លើយតប​វិញ​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ប៊ី​បឺ​បបួល​ថម​គ្រូ​សវាយ​ដាក់​ទ្រុង