ចិត្ត​, ចោទ​, ចោត​, ចំណត​, ចំណារ​, ជំនុំ​, ជំនំ​, ជម្រើស​, ជំរំ​, ជម្នះ​, ជញ្ជក់​, ជជ្រក​, ជាតិ​, ជំនាន់​

320

ចិត្ត សំ​. បា​. ( ន​. ) ធម្មជាតិ សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត​គឺ វិញ្ញាណ​៖ ចិត្តត្រង់​, ចិត្តវៀច​, ចិត្តល្អ​, ចិត្តអាក្រក់​៘​
​ ​
​ចិត្ត ចិត​-​តៈ​ឬ​ចិត​-​ត្រៈ​បា​., សំ​. ( គុ​. ឬ​ន​. ) (​ចិត្ត​, ចិត្រ​) ដែល​គេ​វិ​ចិត្ត ហើយ​, ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួច ស្រេច​ហើយ (​ម​. ព​. ពិ​ចិត្ត ឬ​វិចិត្រ​ទៀត ផង​) ។ ច្រើន​ប្រើ​ជា​គុ​. ជាង​, ផ្សំ​ជាមួយនឹង​នាមសព្ទ​ដទៃ ឱ្យ​ជា​បទ​សមាស​បាន តាម​គួរ​ដល់​ការប្រកប​, ដូចជា​ចិត្តកម្ម រូបភាព​, រូប​ដែល​គេ​គូរ​, ដែល​គេ​ឆ្លាក់​, គំនូរ​, ចម្លាក់​…​។​
​ ​
​ចោទ ចោត បា​. ( កិ​. ) តឿន​, ដាស់តឿន​, សួរ​ដណ្តឹង​, ដាក់​ចំណោទ​, ដាក់​ប្រស្នា​ឱ្យ​រក​, ប្តឹង​, ប្តឹង​ប្រកាន់​។​
​ ​
​ចោត ( គុ​. ) ទីទៃ​ពី​ទេរ​គឺ ចំហុង​៖ ច្រាំង​ចោត​។ ឈ្មោះ​ក្តាម​សមុទ្រ មួយ​ពួក​៖ ក្តាម​ចោត​។​
​ ​
​ចំណត ( ន​. ) ដំណើរ​ដែល ចត​, ទី​សម្រាប់​ចត​៖ ចំណតទូក មួយ ចំណត​ពីរ​ចំណត (​សំ​. ស្ថានីយ​) ។​
​ ​
​ចំណារ ( ន​. ) ការដែល​គេ ចារ​, អក្សរ​ដែល​គេ​ចារ​, ចម្រឹង​ទាំង ឡាយ​ដែល​គេ​ចារ​ឱ្យមាន​ព្រំ​ចារឹក (​ម​. ព​. ចារ​១​កិ​. ផង​) ។​
​ ​
​ជំនុំ ( កិ​. ) ពិគ្រោះគ្នា​, ពិភាក្សាគ្នា​ក្នុង​វេលា​ចួប​ជុំ​។ ជំនុំក្តី​, ជម្រះក្តី​។ ជំនុំជម្រះ​ជំនុំ​ឱ្យ​ជ្រះស្រឡះ​។​
​ ​
( ន​. ) ទីប្រជុំ​ជន់​, ភូមិ​, តំបន់ ដែលមាន​មនុស្ស​ច្រើន​, ក្រុង​៖ កណ្តាល ជំនុំ​, ទី​ជំនុំ​, ស្រុក​ជំនុំ​។ ( អា​. និ​. ) បណ្តា​, ពាក្យ​សម្រាប់​ប្រើ​ដក​រំលែក​ចំនួន នីមួយៗ​អំពី​ចំនួន​ច្រើន​ឱ្យដាច់​ដោយ ឡែក​៖ ជំនុំ​អ្នក​នគរ​ទាំងមូល​, ព្រះមហាក្សត្រ​ជាធំ​បំផុត​, ជំនុំ​មនុស្ស​ទាំង​១០​នាក់ នេះ​, ត្រូវ​ចាត់​មនុស្ស​បីនាក់​ឱ្យនៅ ចាំ ផ្ទះ​។​
​ ​
​ជំនំ ( គុ​. ) ដែល​ទើបនឹង ប្រើប្រាស់​ទក់​សាច់​បន្តិច​បន្តួច​, ដែល ស្ទើរ​ថ្មី​ស្ទើរ​ចាស់​៖ សំពត់​ជំនំ​។​
​ ​
ជម្រើស ជំ​-​រើស ( ន​. ) របស់ ដែល​បាន​ស្រាល​,​ជ្រើស​, វត្ថុ​ដែល​បាន រើស​រួចហើយ​។ អស់ជម្រើស​គុ​. ដែល សល់​អំពី​គេ​ជ្រើសរើស​ហើយ​, ដែល​អន់​ ៖ របស់​អស់ជម្រើស​, មនុស្ស​អស់ ជម្រើស​។​
​ ​
ជំរំ ( ន​. ) ទី​សម្រាប់​ជ្រក អាស្រ័យ​បណ្តោះអាសន្ន​ធ្វើ​ដោយ​មែក ឈើ​ស្លឹកឈើ​ឬ​ចំបើង​។​
​ ​
​ជម្នះ ជំ​-​នះ ( កិ​. ) ធ្វើឱ្យ​ឈ្នះ​, បំពារ​, ចចេស​ឱ្យតែ​ឈ្នះ​៖ ខ្ញុំ​ហាម​ថា កុំឱ្យ​ធ្វើ​វា​ប្រឹង​ជម្នះ​ធ្វើ​ទាល់តែ​បាន​។​
​ ​
( ន​. ) ការ​ឈ្នះ​, សេចក្តី​ឈ្នះ​, ដំណើរ​ដែល​ឈ្នះ​៖ ចាំមើល​រឿងនេះ ជម្នះ​នឹង​បាន​ទៅខាង​ណា ?
​ ​
ជញ្ជក់ ជ​ញ់​-​ជក់ ( កិ​. ) ស្រូប​, បឺត​ឱ្យ​ជក់​ចូល​៖ កូនបៅ​ជញ្ជក់​ទឹកដោះ​។ ជញ្ជក់មាត់​ជញ្ជក់​មាត់ទទេ​។ ស៊ី​ជញ្ជក់ មាត់​ទំ​ពោ​លប​បណ្តើរ​ជញ្ជក់មាត់ បណ្តើរ​។​
​ ​
​ជជ្រក ( កិ​. ឬ​កិ​. វិ​. ) ទៅរក ញឹកញាប់​ឥត​អៀនខ្មាស​៖ ដើរ​ជជ្រក​ពី ផ្ទះមួយ​ទៅផ្ទះ​មួយ ។​
​ ​
​ជាតិ ជា​-​តិ​ឬ​ជាត​សំ​. បា​. ( ន​.) កំណើត​, មនុស្ស​ដែលមាន​សញ្ជាតិ​ផ្សេងគ្នា​៖ ជាតិខ្មែរ​, ជាតិចិន​៘​
​ ​
​ជំនាន់ ( ន​. ) កាល​, សម័យ ដែលជា​ជាន់​គ្រា​ដោយ​លើកៗ​៖ ជំនាន់ ជីតា​ទួត​ខ្ញុំ ឮថា​ស្រុក​មិនសូវ​សម្បូរ មាសប្រាក់​ដូច​ជំនាន់​នេះ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​