ចិនចាក់ចិនគ្រាន់តែដេីរបុកគ្នា ក៏ផ្ទុះរឿងហិង្សាភាគីជនបង្កយកកូនកាំបិតចាក់ បណ្ដាលឲ្យម្នាក់របួសធ្ងន់

586
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពញ ៖ បុរសជនជាតិចិន២ក្រុមភាគីម្ខាងដេីរម្នាក់ឯងភាគីម្ខាងទៀតមានគ្នី៣នាក់គ្រាន់តែដេីរប៉ះគ្នាតិចតួចសោះភាគីបង្កយកកូនចុចចុងស្រួចចាក់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្ដាលរងរបួសធ្ងន់ធ្ងរហេតុការនេះនៅព្រឹកម៉ោង១០ ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានបុរសជនជាតិចិន ២នាក់ បានយកកាំបិតចាក់គ្នា បណ្តាលអោយរបួសម្នាក់ ហើយត្រូវសមត្ថកិច្ច ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

១.ជនដៃដល់ ឈ្មោះ HAN DONG ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ។ ២.បក្សពួកឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ។ ៣.ជនដៃដល់ ឈ្មោះ Yan Shi Chao ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនហៅអាម៉ាប់(រត់គេចខ្លួន)ទាំង២នាក់សមត្ថកិច្ចកំពង់សាកសួរនាំហេីយចំណែកជនបង្កហិង្សាម្នាក់ទៀតកំពង់ស្រាវជ្រាវ ។

បើតាមសាក្សីដែលឃេីញហេតុការថា ឃេីញជនជាតិចិនចំនួន៣នាក់បានដេីរនៅមុខស្ថានទូតរង់ចាំចូលស្ថានទូត តែក៏មានបុរសជនរងគ្រោះជាជនជាតិចិនម្នាក់ដេីរប៉ះគ្នាតិចតួច ក៏ស្រាប់តែជនបង្កដកកូនកាំបិតពីហោប៉ាវចាក់ទៅលេីជនរងគ្រោះបណ្ដាលដួលរងរបួស។ ភ្លាមៗជនបង្កក៏បានរត់ចេញពីកន្លែងកេីតហេតុផងដែរ។ចំណែកជនរងគ្រោះបានសមត្ថកិច្ចដឹកមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីព្យាបាលរបួស។

ជនចិនចិនចំនួន២នាក់ដែលបានឆ្លេីយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនមសនបក្សពួក៣នាក់ហេីយម្នាក់ឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនមិនបានចូលរួមយកកូនកាំបិតចាក់ទេខ្លួននិងជនដៃដល់ ឈ្មោះ Yan Shi Chao ហៅអាម៉ាប់ភេទប្រុស អាយុ ៤២ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនដែលរត់គេចខ្លួនចូលរួមចាក់ជនរងគ្រោះដែរ តែបានរត់គេចខ្លួនបាត់ហេីយដោយសារទំនាស់បុរសជនរងគ្រោះដេីរទៅបុកមិត្តភ័ក្រ្តខ្លួន ទេីបខឹងក៏ដកកូនកាំបិតចាក់តែម្ដងរួចនាំគ្នាចែកគ្នារត់ក្រោមកក៏រត់មកដល់ផ្លូវ១៧៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏សមត្ថកិច្ចឃាត់បានតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញបន្តនីតិវិធី៕B/