ចិនចាប់ផ្តើមផ្សព្វផ្សាយ ” ផ្លូវសូត្រប៉ូលខាងជើង “

4322
ចែករម្លែក
  • 43
    Shares

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១៧មីនាថាចិនបានចាប់ផ្តើមកសាងនាវាកម្សាន្តធុនលឿនដ៏ធំលើកទីមួយរបស់ខ្លួន ស្របពេលដែលប្រទេសនេះ សំឡឹងមើលផ្លូវដឹកជញ្ជូនជាសកលដោយនាវាដោយដើរតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធីបតី ស៊ី​ ជីនពីង អំពីអ្វីដែលដែលថា ” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ទៅកាន់សមុទ្រអាក់ទិកនៃតំ​បន់ប៉ូលខាងជើង ។

ការសាងសង់នាវាដែលមានប្រវែង១០៤ម៉ែត្រ ដែលបំពាក់ដោយប្រព័ន្ធរុញច្រានដោយថាមពលអគ្គិសនី និងប្រព័ន្ធត្រួតពិនិត្យសម្រាប់ការធ្វើនាវាចរណ៍កាត់សមុទ្រទឹកកកនោះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែសីហាឆ្នាំ ២០១៩ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។

ចិនបានបញ្ចេញឱ្យដឹងអំពីឯកសារនិងផែនការសាងនាវារបស់ខ្លួននេះ កាលពីខែមករា ដែលក្នុងនោះចិនបានបង្ហាញផែនការលើកទឹកចិត្តឱ្យក្រុមហ៊ុននានាកសាងហេដ្ឋារចនាសម្ព័ន្ធនិងធ្វើការដឹកជញ្ជូនតាមនាវាពាណិជ្ជកម្ម ជាមួយនឹងគោលដៅនៃការសាងសង់ “ផ្លូវសូត្រប៉ូលខាងជើង “Polar Silk Road” ។

គំនិតផ្តួចផ្តើម” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” នេះ គឺដើម្បីបង្កើនតួនាទីសកលរបស់ចិនដោយភ្ជាប់ប្រទេស ចិនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា និងនៅកន្លែងផ្សេងទៀត តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំ ៗ ៕ដោយ៖សុខា/sn

ការសាងសង់នាវាដែលមានប្រវែង១០៤ម៉ែត្រ សម្រាប់ការធ្វើនាវាចរណ៍កាត់សមុទ្រទឹកកកនោះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែសីហាឆ្នាំ ២០១៩