ចិនដាក់ឱ្យប្រើនាវាពិឃាតធំជាងគេនៅអាស៊ី

82
ចែករម្លែក

កងទ័ពជើងទឹកចិនឥឡូវនេះមាននាវាពិឃាតមីស៊ីលធំជាងគេបំផុតនៅអាស៊ីនិងធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីដាក់ឱ្យប្រើនាវាពិឃាតធុន Type 055 ឈ្មោះ Nanchang កាលពីថ្ងៃអាទិត្យទី១២មករា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា នាវាពិឃាត Nanchang បានចូលរួមជាផ្លូវការជាមួយកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជន (PLAN) នៅក្នុងពិធីមួយកាលពីថ្ងៃអាទិត្យនៅទីក្រុងកំពង់ផែឈីងទាវនៃខេត្តសានទុង។ នាវាពិឃាតដ៏ទំនើបនេះបានបញ្ចប់ការសាកល្បងចុងក្រោយរបស់ខ្លួនកាលពីឆ្នាំមុនហើយបានធ្វើការជាមួយកងទ័ពជើងទឹកចាប់តាំងពីវាត្រូវបានដាក់លើផ្ទៃទឹកក្នុងឆ្នាំ ២០១៧។

អ្នកនៅខាងក្នុងកងទ័ពរំដោះម្នាក់បានប្រាប់កាសែត South China Morning Post ថាពេលវេលានៃការដាក់ឱ្យប្រើជាផ្លូវការនេះត្រូវបានសម្រិតសម្រាំងយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីការបោះឆ្នោតនៅកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដែលនោះជា “កាលបរិច្ឆេទពេញចិត្តរបស់យោធា” ដូច្នេះគេនឹងមិនយល់ថានេះជាការប៉ុនប៉ងជះឥទ្ធិពលដល់តៃវ៉ាន់ទេ៕ ដោយ៖ កញ្ញាដាលីស

នាវាពិឃាត Nanchang ដាក់ឱ្យប្រើជាផ្លូវការកាលពីថ្ងៃអាទិត្យ