ចិនដីគោក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​៥៥​នាក់ ដោយ​ម្នាក់​ឆ្លង​ក្នុងស្រុក​លើកដំបូង​ក្នុង​រយៈពេល​៣​ថ្ងៃ​

81
ចែករម្លែក

​ចិនដីគោក​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា​បាន​រាយការណ៍​ការឆ្លង​នៅក្នុង​ស្រុក​ជា​លើកដំបូង​នៅ​រយៈពេល​៣​ថ្ងៃ​មកនេះ ហើយ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូវី​ត​១៩​មកពី​ក្រៅ​​ប្រទេស​បន្ត​កើនឡើង​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​អ្នក​ផ្ទុ​កកូ​វីត​១៩​ចំនួន​៥៥​ករណី​ត្រូវបាន​រកឃើញ​នៅ​ចិនដីគោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទាំងអស់​លើកលែងតែ​១​ករណី សុទ្ធ​តែ​អ្នក​ដំណើរ​មក​ពី​ក្រៅប្រទេស​។​

​កាល​ពី​មួយ​ថ្ងៃមុន ចិន​បាន​រកឃើញ​អ្នក​កើតកូ​វីត​១៩​ចំនួន​៦៧​ករណី ដែល​សុទ្ធតែ​ជា​អ្នក​ចូល​មក​ពី​ក្រៅប្រទេស​៕

​មនុស្ស​ពាក់​ម៉ាស់​ដើរ​តាម​ដង​វិថី​នៃ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២៦​មីនា​