ចិននឹងបង្កើនការទិញឡាន យន្តហោះ និងថាមពលពីអាម៉េរិក

88
ចែករម្លែក

ចិនបានសន្យាថាទិញទំនិញផលិតកម្មជិត ៨០ ពាន់លានដុល្លារបន្ថែមទៀតពីសហរដ្ឋអាម៉េរិកក្នុងរយៈពេល ២ ឆ្នាំខាងមុខ បន្ថែមលើការផ្គត់ផ្គង់ថាមពលជាង ៥០ ពាន់លានដុល្លារបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃពុធទី១៥មករា។ នេះយោងតាមសម្តីប្រភពមួយនិយាយកាលពីថ្ងៃចន្ទ។

ប្រភពដដែលបាននិយាយថាប៉េកាំងក៏នឹងជំរុញការទិញសេវាកម្មរបស់អាម៉េរិកប្រមាណ ៣៥ ពាន់លានដុល្លារក្នុងអំឡុងរយៈពេលពីរឆ្នាំដូចគ្នាផងដែរ ដែលជាការជួយជំរុញខ្លាំងមួយដល់វិស័យ ដែលទទួលបានអតិរេកពាណិជ្ជកម្មដ៏កម្រជាមួយចិន។

ប្រភពដដែលបានបន្តទៀតថា កិច្ចព្រមព្រៀងដំណាក់កាលទី ១ អំពាវនាវឱ្យចិនទិញទំនិញកសិកម្មរបស់អាម៉េរិក ៣២ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំឬប្រហែល ១៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

នៅពេលបូកបញ្ចូលនឹងការនាំចេញកសិកម្មគោលរបស់សហរដ្ឋអាម៉េរិកចំនួន ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ចំនួនសរុបគឺជិតស្មើនឹងគោលដៅប្រចាំឆ្នាំ ៤០ ពាន់លានដុល្លារ ដែលដាក់ចេញដោយប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ៕ ដោយ៖ កញ្ញាដាលីស

ចិននឹងទិញរថយន្ត យន្តហោះ និងថាមពលច្រើនទៀតពីអាម៉េរិក