ចិននឹងបាញ់បង្ហោះយានស្រាវជ្រាវភពអង្គារដើម្បីស្វែងរកដានជីវិតក្រៅភព

246
ចែករម្លែក

នៅសប្តាហ៍នេះរដ្ឋាភិបាលចិនបានប្រកាសថាខ្លួននឹងបាញ់បង្ហោះយានអវកាសបេសកកម្មភពព្រះអង្គារនៅខែកក្កដាខាងមុខ ដោយបញ្ជូនកូនយានស្រាវជ្រាវមួយដើម្បីធ្វើដំណើរឆ្លងកាត់ភពក្រហមនេះដើម្បីស្វែងរកសញ្ញានៃជីវិតក្រៅភពនិងធ្វើវិភាគបរិស្ថាននៅទីនោះ។

បេសកកម្មនេះនឹងត្រូវប្រើរ៉ុក្កែតដឹកឈ្មោះ Long March-5 Y4 ដែលសាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាអវកាសចិន (CASC) បានពណ៌នាថាជារ៉ុក្កែតខ្លាំងបំផុតរបស់ចិន។

ការប្រកាសនេះធ្វើឡើងមិនដល់មួយខែផងទេបន្ទាប់ពីការហោះហើរសាកល្បងដោយជោគជ័យនៃរ៉ុក្កែត Long March-5 Y4។

រ៉ុក្កែត Long March-5 Y4 រំពឹងទៅដល់ភពអង្គារក្នុងឆ្នាំ ២០២១ ហើយកូនយានស្រាវជ្រាវដើរដោយពន្លឺព្រះអាទិត្យនឹងបញ្ជូនផ្កាយរណបមួយទៅទីនោះ ដែលនឹងកំណត់គន្លងគោចរនៅជុំវិញភពអង្គារ និង ជួយរក្សាការទាក់ទងជាមួយយាន និង រៀបចំការស្រាវជ្រាវនៅលើបរិយាកាសភពក្រហមនេះ៕ ដោយ៖​កញ្ញាដាលីស

រ៉ុក្កែត Long March-5 Y4 រំពឹងទៅដល់ភពអង្គារក្នុងឆ្នាំ ២០២១