ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ការស្រាវជ្រាវភពព្រះចន្ទ

971
ចែករម្លែក

ចិនបានបាញ់បង្ហោះផ្កាយរណបមួយដោយជោគជ័យសម្រាប់បេសកកម្មស្រាវជ្រាវភពព្រះចន្ទកាលពីព្រឹកថ្ងៃចន្ទទី២១ឧសភា។

បេសកកម្មស្រាវជ្រាវភពព្រះចន្ធរបស់ចិន​ ដែលហៅថាបេសកកម្មស្រាវជ្រាវអវកាស Chang’e-4 នេះ គ្រោងធ្វើនៅចុងឆ្នាំនេះ។

ផ្តាយរណបQueqiaoនេះ ត្រូវបាន​បាញ់បង្ហោះចេញពីមណ្ឌលបាញ់បង្ហោះផ្កាយរណបXichang រ​បស់ចិននៅភាគនិរតីនៃប្រទេសនេះ ។

ផ្តាយរណបនេះបានបំបែកចេញពីគ្រាប់រ៉ុកកែតនៅ២៥នាទីបន្ទាប់ពីការហោះឡើង ហើយត្រូវបានបញ្ជូនទៅកាន់គន្លងផែនដី។ បន្ទះស្រូបពន្លឺព្រះអាទិត្យនិងអង់តែនទាក់ទងរបស់វា បានបើកដំណើរការដោយជោគជ័យ។ ផ្កាយរណបនេះ នឹងធ្វើការអង្កេតទាំងផែនដីនិងភពព្រះចន្ទ ៕ដោយ៖សុខា/sn


ផ្តាយរណបQueqiao នេះ ត្រូវបាន​បាញ់បង្ហោះចេញពីមណ្ឌលបាញ់បង្ហោះផ្កាយរណបXichang នៅភាគនិរតីនៃប្រទេសចិន កាលពីព្រឹកថ្ងៃចន្ទ