ចិនប្រកាសគាំទ្រសម្តេចហ៊ុនសែនក្នុ្ងងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការរីកចំរើននិងប្តេជ្ញាជួយនូវអ្វីៗទាំងអស់ដែលជាសេចក្តីត្រូវការរបស់កម្ពុជា

964
ចែករម្លែក

​ភ្នំពេញ​៖​ពេលនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក សុង តាវ (SONG TAO )​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន នៅ​វិមាន​សន្តិភាព​ទីស្តីការ​ទីស្តីការ នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ ។

សម្តេចតេជោ ហ៊ុន សែន បានជួបសវនាកាជាមួយ លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិន ៕

​ ​
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តីនៅក្នុងជំនួបនោះលោក Song Tao បានជំរាបជូនសម្តេចអំពីដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានាពេលនេះគឺដើម្បីពាំនាំយកសាររបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) មកជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យដែលសម្តេច តេជោ ហ៊ុន សែន បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោយជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នាពេលកន្លង មកនិងក៏ដើម្បីបង្ហាញអំពីការគាំទ្ររបស់ប្រទេសចិនចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ឆ្ពោះទៅកាន់ការ អភិវឌ្ឍន៍ រីកចំរើន និង ដើម្បីថែរក្សាសុខសន្តិភាព និង ស្ថិរភាពក្នុងតំបន់ផងដែរ ។

លោក Song Tao បន្តថាប្រទេសចិនតែងតែចាត់ទុកកម្ពុជាជាមិត្តចាស់ជាមិត្តដ៏ល្អស្មោះត្រង់និងជាដៃគូយុទ្ឋ សាស្រ្តគ្រប់ជ្រុងជ្រោយដ៏សំខាន់។ទន្ទឹមនឹងនេះដែរប្រទេសចិននឹងបន្តជួយសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីក ចំ រើនឡើង។​កន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ប្រទេស យើងទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងល្អដោយគ្មានការផ្លាស់ប្តូរឡើយ ។ លោក Song Taoបានបន្តថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នា ពេលនេះក៏ជាការជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យពិសេសជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងដែលសម្តេច តេជោ ហ៊ុន សែន បានចុះហត្ថលេខាជាមួយលោក ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានចុះហត្ថ លេខារួចហើយឲ្យបានសម្រេចជាស្ថាពរ ។ ពីនោះទៀត លោក សុងបានជម្រាបជូនសម្តេចថាប្រទេសចិត្តប្តេជ្ញាបន្តជួយកម្ពុជានៅលើអ្វីៗដែលជាសេចក្តីត្រូវការរបស់កម្ពុជាជាបន្តទៀត ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងសម្ព័ន្ធភាពដ៏ល្អនៃប្រទេសទាំង ពីរគឺកម្ពុជានិងចិនព្រមទាំងពេញចិត្តចំពោះការវាយតម្លៃរបស់ភាគីមិត្តចិនដែលបានមើលឃើញនូវភាពរីកចម្រើនរបស់កម្ពុជា ។ សម្តេចបានបន្តថា ការសម្រេចបាននូវលទ្ឋផលកំណើនសេដ្ឋកិច្ចល្អនេះគឺអាស្រ័យដោយការជួយជ្រោមជ្រែងពីភាគីមិត្តចិនដែលមានការជឿជាក់លើកម្ពុជា។

នៅក្នុងឳកាសនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបំពាក់មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូន​ដល់លោក សុង តាវ ដែរជារដ្ឋមន្រ្តីមួយរូបរបស់ប្រទេសចិន និងជាតំណាងឲ្យប្រជាជនចិន ដែលមានទំនាកើទំនងយ៉ាងល្អជាមួយប្រទេសកម្ពុជា ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជា មួយប្រទេសចិន ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការ ផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ៕

#