ចិនហ្វឹកហាត់បាញ់កាំជ្រួចការពារដែនអាកាសធុនHQ-9

3874
ចែករម្លែក
  • 325
    Shares

កងទ័ពអាកាសចិនកាលពីពាក់កណ្តាលខែមេសាឆ្នាំ២០១៨ បានហាត់បាញ់កាំជ្រួចការពារដែនអាកាសHQ-9នៅក្នុងការហ្វឹកហាត់មួយ។

កាំជ្រួចពីដីទៅអាកាសធុន Hong Qi 9 ឬ HQ-9ជាប្រព័ន្ធកាំជ្រួចការពារដែនអាកាសទំនើបមួយរបស់ចិន។វាអាចត្រូវបានប្រៀបផ្ទឹមនឹងកាំជ្រួចS-300របស់រុស្ស៊ី។ប្រភពខ្លះបានអះអាងថា HQ-9 ត្រូវបានផលិតឡើងក្រោមជំនួយពីរុស្ស៊ី ឬយកតាមបច្ចេកវិទ្យារុស្ស៊ី និងត្រូវបានដាក់អោយកងកម្លាំងប្រដាប់អាវុធចិនប្រើចាប់តាំងពីឆ្នាំ១៩៩៧។កាំជ្រួចនេះស៊េរីថ្មីFD-2000ត្រូវបាននាំចេញទៅទឺកមេនីស្ថាននិងអ៊ុយបេគីស្ថាន ចំណែកប៉ាគីស្ថាននិងតួកគី កំពុងចរចាជាមួយចិនដើម្បីទិញវាផងដែរ។

HQ-9 អាចស្ទាក់កំទេចយន្តហោះផ្សេងៗ ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក កាំជ្រួចបណ្តែត កាំជ្រួចបាញ់ពីអាកាសមកដី គ្រាប់បែកបញ្ជានាំផ្លូវនិងកាំជ្រួចផ្លោងចម្ងាយមធ្យមនិងឆ្ងាយ។

ប្រព័ន្ធHQ-9ផលិតក្រោយS-300របស់រុស្ស៊ីនិងប្រើអេឡិចត្រូនិកនិងបច្ចេកវិទ្យាកំព្យូទ័រថ្មីជាង។វាប្រើកាំជ្រួចពីរកំណាត់ និងចម្ងាយហោះ១២៥គ.ម សំរាប់គោលដៅយន្តហោះនិង១៥-២៥គ.ម សំរាប់ប្រឆាំងនឹងកាំជ្រួច។

ចិនក៏បានធ្វើបច្ចុប្បន្នភាពHQ-9ដោយធ្វើអោយវាកាន់តែទំនើបឡើងនិងដាក់ឈ្មោះថាHQ-19 ជាប្រព័ន្ធកាំជ្រួចចិនដែលអាចផ្ទឹមនឹងប្រព័ន្ធTHAADរបស់អាមេរិក។

កាំជ្រួចស៊េរីFT-2000របស់HQ-9ត្រូវបានផលិតសំរាប់នាំចេញ។វាអាចស្ទាក់កំទេចយន្តហោះដែលអាចបង្អាក់រលកសញ្ញា( jamming)និងប្រភពប្រឆាំងសារធាតុវិទ្យុសកម្មក្នុងអាកាស។ប្រព័ន្ធនេះអាចប្រើសំរាប់ប្រឆាំងយន្តហោះកំបាំងកាយ គឺពពួកយន្តហោះដែលរ៉ាដាចាប់សញ្ញាមិនបាន៕ដោយ៖វាសនា

កងទ័ពអាកាសចិនហាត់បាញ់កាំជ្រួចHQ-9កាលពីខែមេសាឆ្នាំ២០១៨