ចិនៈការជំរុញសេដ្ឋកិច្ចនិងក្តីរំពឹង​ទុកប្រកបដោយភាពល្អប្រសើរ​និងឈ្នះ-ឈ្នះ

299
ចែករម្លែក

ដោយៈអគ្គសា្ថនីយវិទ្យុទូរទស្សន៍មជ្ឈឹមចិន(CMG)/ថ្ងៃទី១៥​ខែមីនា ​មហាសន្និបាត​លើកទីពីរ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣បាន​បិទបញ្ចប់ ​។ ក្នុង​សភាពការណ៍​ដែលអង្គការ​ធំៗជាច្រើន​លើ​ពិភពលោក​បាន​ទម្លាក់​ការរំពឹង​នៃ​កំណើន​សេដ្ឋកិច្ច​ឆ្នាំនេះ​ជាបន្តបន្ទាប់ ​។មតិអន្តរជាតិ​បាន​យល់​ឃើញថា​ មហាសន្និបាត​​នៃសភា​ទាំងពីរ​ប្រទេសចិន​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​ ព្រមទាំង​បាន​លើកឡើង​នូវ​សំណើនិង​គម្រោង​សម្រាប់​សម្រេច​​​សុទិដ្ឋិនិយម​​​ផងដែរ​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជាតិនិង​អន្តរជាតិ​នៅថ្ងៃនេះ(១៥ខែមីនា)​ លោក​លីខឺឈាង​ នាយករដ្ឋមន្ត្រីចិន​បាន​គូសបញ្ជាក់​ម្តងទៀតថា​ ដំណើរការ​នៃសេដ្ឋកិច្ច​ប្រទេសចិន​មុខជានឹង​ត្រូវរក្សា​ក្នុងកម្រិតដ៏​សមហេតុផល​ជាក់ជា​មិនខាន ​ហើយនឹង​ជំរុញ​ការអភិវឌ្ឍ​ដោយ​គុណភាពខ្ពស់​ ។ កម្លាំង​ចលករថ្មី​ដែល​ណែនាំ​ដោយ​ការច្នៃប្រឌិតថ្មី​កំពុង​ក្លាយទៅជា​កម្លាំងជំរុញ​​​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសចិន​ ។ ​នេះមិន​គ្រាន់តែ​នឹងបន្ត​កែលម្អ​ជីវភាព​ប្រជាជន​ចិនប៉ុណ្ណោះទេ ​ថែមទាំង​នឹងនាំមក​ឱកាស​អភិវឌ្ឍន៍​និងឈ្នះ-ឈ្នះ​ដ៏ពេញលេញ​ចំពោះ​ពិភពលោក​ផងដែរ ។

 អំឡុងពេល​មហាសន្និបាត​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​មាន​ដំណឹង​ល្អៗ​មួយ​ចំនួន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​និង​សហគ្រាស ​ដែល​នឹង​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៃ​បរិយាកាស​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ចិន។​ដំណឹង​ល្អ​ៗ​នេះ​រួម​មាន​ទាំង​ ​ការ​អនុម័ត​លើ​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​ ​ការ​អនុវត្ត​ការ​កាត់​បន្ថយ​​ពន្ធ​និង​ថ្លៃចំណាយ​ ​ការ​ធ្វើ​ឲ្យ​កាន់តែស៊ីជម្រៅ​នូវ​កំណែទម្រង់​គោលនយោបាយ​ផ្តល់​ភាព​ងាយស្រួលនៃ​ស្ថាប័ន​រដ្ឋាភិបាល​និង​ការ​ប្រគល់សិទ្ធិធ្វើ​អាជីវកម្ម​និង​គ្រប់គ្រង​ឲ្យ​សហគ្រាសជា​ដើម ​ដំណឹង​ដ៏​វិជ្ជមាន​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត​ទី​ផ្សារ​យ៉ាង​ខ្លាំង។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កោត​សរសើរ​ប្រទេស​ចិន​ក្នុង​វិធានការ​កាត់បន្ថយ​ពន្ធ​និង​ថ្លៃ​ចំណាយ​ ​ហើយ​យល់​ឃើញថា ​ការ​​កំណត់​គោលដៅ​របស់​ចិន​លើ​គោល​នយោ​បាយ​រំញោច​សេដ្ឋកិច្ច​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ក្នុង​ប្រទេស​គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ​ហើយ​នឹង​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​មាន​គុណភាព​កាន់តែ​ខ្ពស់។

នៅក្នុង​ដំណើរការ​នៃ​ការជំរុញ​ការផ្លាស់ប្តូរ​ផែ្នកសេដ្ឋកិច្ច ​ការធ្វើឲ្យ​ប្រសើរឡើង​និង​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ដែលមាន​គុណភាពខ្ពស់ ​ក៏ដូចជា​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ថាមពល​បែបថ្មី ​គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់។​របាយការណ៍​ការងារ​រដ្ឋាភិបាល​ឆ្នាំនេះ ​បាន​លើកឡើង​ជា​លើកដំបូង​នូវ​ការ​ពង្រីក​គំនិត​”ឆ្លាតវៃ” ​ហើយ​ការ​កែលម្អ​និង​ការ​ធ្វើឲ្យ​ប្រសើរឡើង​នៃ​បណ្តាញ​អ៊ីនធឺណេត ​ប្រាជ្ញា​ឆ្លាតវៃ​ដោយ​សិប្បនិម្មិត​និង​ឧស្សាហកម្ម​បែប​ប្រពៃណី​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើកកម្ពស់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែល​កំពុង​រីក​ចម្រើន។​

 ការអភិវឌ្ឍ​និង​ពង្រីក​ថាមពល​បែបថ្មី ​នឹង​លើកកម្ពស់​ការធ្វើឲ្យ​ប្រសើរឡើង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ឧស្សាហកម្ម​បែបប្រពៃណី​របស់​ប្រទេសចិន​ ហើយ​ក៏​នឹង​បង្កើត​ឱកាស​សម្រាប់​សហគ្រាស​ពហុជាតិ​ដើម្បី​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​វគ្គថ្មី។​យោងតាម​ទិន្នន័យ​ជា​ផ្លូវ​ការ​របស់​ប្រទេសចិន ​បាន​បង្ហាញថា ​ទំហំ​នៃ​ឧស្សាហកម្ម​ស្នូល​ផែ្នក​វៃឆ្លាត​សិប្បនិម្មិត​នៅ​ក្នុង​ប្រទេសចិន​បាន​ឈានដល់​ ៦៨.៦ ​ពាន់​លាន​យាន់​ប្រាក់​ចិន​នៅក្នុង​ឆ្នាំ ​២០១៨ ​ហើយ​ចំនួន​សហគ្រាស​ឆ្លាតវៃ​ដោយសិប្បនិម្មិត​របស់​ប្រទេសចិន​គឺ ​ជិតដល់​ ១៥០០ ​សហគ្រាស​បាន​ឈរ​នៅក្នុង​លំដាប់​ទីពីរ​នៅលើ​ទីផ្សារ​ពិភពលោក ​ហើយ​ជា​ផែ្នក​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រាជ្ញា​ឆ្លាតវៃ​ដោយ​សិប្បនិម្មិត​នៅលើ​ពិភពលោក​ផងដែរ។

ការអភិវឌ្ឍ​បណ្តាញអ៊ីនធឺណិត​និង​សេដ្ឋកិច្ច​ឌីជីថល​នឹង​ជំរុញ​ការប្រែប្រួល​យ៉ាងខ្លាំង​នៃ​ទីផ្សារ​អ្នកប្រើប្រាស់​ក្នុងប្រទេសចិន​ជាបន្តបន្ទាប់ ហើយក៍​បញ្ចូល​កម្លាំង​រស់រវើក​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​ដែលធ្វើឲ្យ​ពិភពលោក​កាន់តែ​មានទំនាក់ទំនង​និង​ចែករំលែកគ្នា ។

តាម​ទិន្នន័យ​នៃ​ក្រុមហ៊ុន​ទិន្នន័យ​អន្តរជាតិ​អាម៉េរិក​បាន​ឲ្យដឹងថា ដល់ឆ្នាំ​ ២០២១​ ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​នឹង​ឈានដល់ ៤៥ ទ្រីលាន​ដុល្លារអាម៉េរិក ហើយ​អត្រានៃ​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​នឹងលើសពី ៥០ ភាគរយ ក្នុងនោះ​ទំហំ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ចិន​នឹង​មានដល់ទៅ ៨.៥ ទ្រីលាន​ដុល្លារ គឺជា​ប្រទេសមួយ​ដែលជា​មេដឹកនាំ​សេដ្ឋកិច្ចឌីជីថល​ទូទាំងពិភពលោក ។

កម្លាំងចលករថ្មី​ផ្នែកសេដ្ឋកិច្ច​និង​ការច្នៃប្រឌិតថ្មី​ខាងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​បាន​គាំទ្រគ្នា​ទៅវិញទៅមក ជំរុញ​ប្រទេសចិន​និង​ពិភពលោក​ឲ្យរួមគ្នា​ចែករំលែក​សមិទ្ធផល​នៃ​វឌ្ឍនភាព​មនុស្សជាតិ ។ បច្ចុប្បន្ន ប្រទេសចិន​កំពុង​ដើរ​ដោយនឹងនរ​ទៅកាន់​គោលដៅ​នៃការពន្លឿន​ការកសាង​ប្រទេស​បែបច្នៃប្រឌិតថ្មី ។ ក្នុងឆ្នាំ ២០០៨ ប្រទេស​ចិន​បាន​ចំណាយថវិកា​ចំនួន ១.៩៦ ទ្រីលាន​យន់ប្រាក់ចិន​ក្នុងការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ។

យោងទៅ​តាម​តារាង​ចំណាត់​ថ្នាក់​នៃអង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បាន​ដឹងថា​ សមត្ថភាព​ច្នៃប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ចម្រុះ​របស់​ចិន​ប្រចាំ​ឆ្នាំ​២០១៨បាន​ឈរ​នៅ​លំដាប់​ទី​ ១៧ ​អត្រា​រួម​វិភាគទាន​ផ្នែក​បច្ចេកវិទ្យា​មាន​ ៥៨.៥ ភាគរយ ។

កាសែត​     « Nihon ​Keizai ​Shimbun » ជប៉ុន​បាន​ចុះផ្សាយ​ការស្រាវជ្រាវ​មួយ​​កាលពី​ពេលថ្មី​ៗនេះ​ ដោយ​អះអាង​ថា​ តាម​រយៈការ​ធ្វើ​ការ​វិភាគ​ទៅលើ​ចំនួន​​​នៃការ​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​ដែល​បាន​ប្រកាស​​​ជាសាធារណៈក្នុងរយៈពេល​ពី​ឆ្នាំ​ ២០១៦ ដល់​ ឆ្នាំ​២០១៨​ បាន​រកឃើញ​ថា​ បើមើលពី​ចំនួន​សហគ្រាស​ដែល​ឈរនៅ​លំដាប់​​ទី​ ១ ដល់​ ៥០  មាន​សហគ្រាស​ចិនចំនួន​​ ១៩ សហគ្រាស​ ហើយ​អាមេរិក​មាន​ ១២ សហគ្រាស​ ។ ឧត្តមភាព​របស់​ចិន​ក្នុង​វិស័យ​ភាពវៃឆ្លាតសិប្បនិមិ្មតកំពុង​ពង្រីក​ជា​បន្តបន្ទាប់​ ។  កាសែត​ «  Le Monde ​ » ​បារាំង​បាន​សម្គាល់​ថា​ មជ្ឈមណ្ឌល​​សម្រាប់ធ្វើ​ការ​​ស្រាវជ្រាវ​​ភាព​វៃឆ្លាតសិប្បនិមិ្មត​ទំនង​ជា​ឋិត​នៅ​ក្នុងប្រទេស​ចិន​ ។​ ប្រទេស​ចិន​មាន​លទ្ធភាពនឹង​ក្លាយ​ជាមេ​ដឹកនាំ​ក្នុង​វិស័យ​នេះ ។

     ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​១៥ ​ខែ​មីនា ​លោក លី ខឺឈាំង ​នាយករដ្ឋមន្ត្រី​​ចិន​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​ចិន​សន្យា​ថា​នឹង​ជំរុញ​​ឲ្យ​មាន​ការអនុញ្ញាតិ​ឲ្យ​ចូលទីផ្សារ​តាម​ស្តង់ដារ​ស្មើភាព​​​ ​​ការត្រួតពិនិត្យ​និង​ការគ្រប់គ្រង់​ដ៏​យុត្តិធម៌​ ​ផ្តល់​នូវ​វេទិកា​លូតលាស់​​ដល់​បណ្តា​អ្នក​បង្កើត​អាជីវកម្ម​ ​និង​ផ្តល់​បរិយាកាស​​ថ្មី​ដល់​ការអភិវឌ្ឍ​​​​នៃ​សហគ្រាស​។ ​សម្រាប់​ប្រទេស​ដែល​គិតគូរ​ដល់​អនាគត​វែងឆ្ងាយ​និង​សហគ្រាស​អន្តរជាតិ​ដែល​មាន​ចក្ខុវិស័យ​ដ៏​វៃឆ្លាត​ មុខជានឹង​មើលឃើញ​នូវ​​កាលានុវត្តភាព​អភិវឌ្ឍ​ថ្មី​ដែល​នាំមកពី​ការវិវឌ្ឍ​ដ៏​មាន​គុណភាព​ខ្ពស់​របស់​ប្រទេស​ចិន ​ហើយ​​ក្តី​រំពឹង​នៃ​កំណើន​​​សេដ្ឋកិច្ច​​ឈ្នះ-ឈ្នះ​និង​ផ្តល់​ប្រយោជន៍​​មិន​អាច​ខក​ខាន​បាន​នោះ​ឡើយ​៕សរន

#