ចិន​កាត់ទោស​ប្រហារជីវិត​បុរស​ដែល​សម្លាប់​មនុស្ស​១៥​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​រថយន្ត​

366
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​២៩​បាន​ប្រហារជីវិត​បុរស​ម្នាក់​ដែល​បានសម្លាប់​មនុស្ស​១៥​នាក់​បន្ទាប់ពី​បើករថយន្ត​មួយ​បុក​ចូល​ទីលាន​ដែលមាន​មនុស្ស​ច្រើន​​នៅ​ខេត្ត​ហ៊ូ​ណាន​កាលពី​ឆ្នាំមុន​។​

​កាលពី​ខែកញ្ញា​ឆ្នាំមុន បុរស​ឈ្មោះ​Yang Zanyun បាន​បើករថយន្ត​Land Rover​បុក​ចូលពួក​អ្នក​ថ្មើរជើង​នៅ​ទីលាន​សាធារណៈ​មួយ​មុនពេល​គាត់​បាន​កាប់​​មនុស្ស​ជាមួយនឹង​កាំបិត​។ មនុស្ស​១៥​នាក់ ត្រូវបាន​សម្លាប់​និង​៤៣​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​តុលាការខេត្ត​ហ៊ូ​ណាន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ខ្លួន​បាន​អនុវត្ត​ការកាត់ទោស​ប្រហារជីវិត Yang Zanyun ពីបទ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​សាធារណៈ​តាមរយៈ​​វិធី​ដ៏​គ្រោះថ្នាក់ ។​

​ប៉ូលិស​ក្នុង​តំបន់​បាន​ហៅ​គាត់​ថា​ជា ” ជនល្មើស​ដែល​ធ្វើ​ខុសច្បាប់​ម្តង​ហើយ​ម្តងទៀត​” និង​ចោទប្រកាន់​គាត់​ពីបទ​ជួញដូរ​គ្រឿងញៀន ចោរកម្ម​និង​បង្ក​របួសស្នាម​ដោយ​​ចេតនា នៅក្នុង​សេចក្តី​ថ្លែង​របស់​ពួកគេ​៕​ដោយ​៖​សុខា​/sn