ចិន​កាត់ទោស​ប្រហា​ជីវិត​ជនជាតិ​កាណាដា​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

636
ចែករម្លែក

​តុលាការ​មួយ​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​​នឹង​ធ្វើឱ្យ​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំង​២​កាន់តែ​អាក្រក់​។​

​កាលពី​ដើមឡើយ​នោះ លោក រ៉ូ​ប៊ឺ​ត ឡយ ឆឺ​លិ​ន​ប៊ឺ​ក​( Robert Lloyd Schellenberg) ជនជាតិ​កាណាដា​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​តែ​១៥​ឆ្នាំ​ទេ​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​​បន្ទាប់ពី​ការប្តឹង​ឧទ្ធរណ៍​មក​នោះ តុលាការ​នេះ​បាន​និយាយថា​ការដាក់ទោស​នេះ​គឺជា​ការអត់ឱន​ពេក​។​

​សេចក្តីសម្រេច​កាលពី​ថ្ងៃ​ចន្ទ​នេះ បានកើត​ឡើង ជាច្រើន​សប្តាហ៍​បន្ទាប់ពី​ប្រទេស​កាណាដា​បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ហួរ​វេ​​ដោយ​ធ្វើតាម​សំណើ​ពី​សហរដ្ឋអាមេរិក​។​

​ប្រទេស​កាណាដា​ថ្កោលទោស​ចំពោះ​សេចក្តីសម្រេច​ចុងក្រោយ​បំផុត​នេះ​។​

​លោក​ចា​ស្ទី​ន ទ្រុយ​ដូ នាយករដ្ឋមន្ត្រី​កាណាដា​បាន​និយាយថា “​វា​គឺជា​ការព្រួយបារម្ភ​ខ្លាំងណាស់​សម្រាប់​យើង​ដែលជា​រដ្ឋាភិបាល​មួយ​ដែល​វា​គួរតែ​ជា​មិត្តភក្តិ​អន្តរជាតិ​​និង​សម្ពន្ធមិត្ត​របស់​យើងទាំងអស់គ្នា​។​ប្រទេស​ចិន​បានជ្រើសរើស​ចាប់ផ្តើម​អនុវត្ត​ទោស​ប្រហារជីវិត​នេះ​ដោយ​ភ្លាមៗ​ដោយ​អយុត្តិធម៌ ដែល​ករណីនេះ កំពុង​ប្រឈម​នឹង​​ពលរដ្ឋ​កាណាដា​” ។

​លោក រ៉ូ​ប៊ឺ​ត ឡយ ឆឺ​លិ​ន​ប៊ឺ​ក អាយុ​៣៦​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៤​និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ចំនួន​២២៧​គីឡូក្រាម​​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​អូស្ត្រាលី​។​

​តុលាការ​នេះ ក៏បាន​សម្រេច​ថា ទ្រព្យសម្បតិ្ត​និង​លុយ​ទាំងអស់​របស់គាត់​នឹង​ត្រូវបាន​រឹបអូស​យក​។​លោក​មាន​ពេល​១០​ថ្ងៃ​សម្រាប់​ការប្តឹង​ឧ​ទ្ទ​រណ៍​៕​ដោយ​៖​សុខា​/sn

លោក រ៉ូ​ប៊ឺ​ត ឡយ ឆឺ​លិ​ន​ប៊ឺ​ក បាន​និយាយប្រាប់​តុលាការ​នេះ​នៅ​ទីក្រុង​Dalian​ថា ” ខ្ញុំ​មិនមែន​អ្នកជួញដូរ​គ្រឿងញៀន​ទេ​” និង​លោក​មក​ចិន​ក្នុងនាម​ជា​ទេសចរ​