ចិន​កាត់បន្ថយ​ជើងហោះហើរ​អន្តរជាតិ និង​រារាំង​ការវិលត្រឡប់​របស់​ជ​ន​បរទេស​ដោយសារ​អ្នក​នាំ​វីរុស​ចូល​កាន់តែច្រើន​

83
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​មីនា​ថា​ខ្លួន​នឹង​កាត់បន្ថយ​ជើងហោះហើរ​អន្តរជាតិ​និង​រារាំង​ការចូល​មក​វិញ​ចំពោះ​ក្រុម​ជនបរទេស​​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ត​១៩​។​

​ប្រទេស​ចិន​មិន​បាន​រាយការណ៍​អំពី​ការឆ្លង​វីរុស​កូវី​ត​១៩​ថ្មី​ណាមួយ នៅក្នុង​ស្រុក​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​មក​ទល់​ថ្ងៃ​២៦​មីនា​ប៉ុន្តែ​ក្រុមមន្ត្រី​បាន​លើកឡើង​ អំពី​ការព្រួយបារម្ភ​អំពី​ចំនួន​ករណី​ឆ្លង​នាំចូល​ដែល ឥឡូវ​នេះ​បាន​កើនឡើង​ដល់​ជាង​៥០០ ករណី​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនបរទេស​ដែល​រស់​នៅក្នុង​ប្រទេស​ចិន​ដោយ​មាន​ទិដ្ឋាការ​នៅ​មាន​សុពលភាព​និង​​លិខិតអនុញ្ញាត​ឱ្យ​ស្នាក់នៅ​នឹង​ត្រូវ​រារាំង​មិន​ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​នេះ​វិញ​ទេ​ក្រោយ​ពាក់កណ្តាល​អធ្រាត​ថ្ងៃ​សៅរ៍​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា ការផ្អាក​នេះ​គឺជា​វិធានការ​បណ្តោះអាសន្ន ដែល​ប្រទេស​ចិន​ត្រូវ​ធ្វើ​ដោយសារ​ស្ថានភាព​ផ្ទុះ​ជំងឺឆ្លង​នេះ​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ការឆ្លង​ជំងឺ​ដែល​នាំចូល​ចំនួន​ជាង​៥០០​ករណី​នេះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន ដែល​វិល​ត្រឡប់​មក​ប្រទេស​ចិន​​វិញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ពួក​អ្នកដំណើ​រពាក់​ម៉ាស់​ការពារ ស្ថិតនៅ​លើ​យន្តហោះ​មួយ​នៅ​អាកាសយានដ្ឋាន ក្រុង​សៀង​ហៃ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៥​ខែ​មីនា​ឆ្នាំ​២០២០