ចិន​កាត់​បន្ថយពន្ធ បង្កើន​ចំណាយ​និង​រក្សា​ភាពបត់បែន​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​ទប់ទល់​នឹង​ការ​ស្រុញ​ចុះ​កំណើន​

455
ចែករម្លែក

​ចិន​មាន​ផែនការ​កាត់​បន្ថយពន្ធ បង្កើន​ចំណាយ​និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​បណ្តា​ក្រុមហ៊ុន​ឯកជន​និង​សហគ្រាស​តូចៗ​ដើម្បី​ជួយ​ទប់​ទល់នឹង​ការថយចុះ​នៃ​ការរីកចំរើន​សេដ្ឋ​​កិច្ច​ដ៏​អាក្រក់​ចាប់តាំងពី​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​សកល​និង​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​ធនាគារ​ប្រជាជន​ចិន​មានជំនឿថា​ខ្លួន​អាច​រក្សា​តំលៃ​រូបិយប័ណ្ណ​ប្រាក់​យ័ន អោយនៅ​ថេរ​និង​រក្សា​គោលនយោបាយ​រូបិយវត្ថុ​អោយ​ប្រែប្រួល នេះ​បើតាម​លោក​ហ្ស៊ូ ហេ​ស៊ីន​​ទេសាភិបាលរង​ធនាគារ ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​មករា អំពី​ផែនការ​ឆ្នាំ​២០១៩​ដែល​កំណត់ដោយ​មេដឹកនាំ​កំពូល​ចិន​នៅ​ជំនួប​​កាលពី​ខែធ្នូ​។​

​ចន្លោះ​ខែកក្កដា​និង​កញ្ញា កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​ក្នុងសម័យ​ក្រោយ​វិបត្តិ គឺ​៦,៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីមួយ​ឆ្នាំមុន ទោះជា​​រដ្ឋាភិបាល​ខិតខំ​ទប់​ការធ្លាក់ចុះ​ដោយបាន​បញ្ជា​អោយ​បណ្តា​ធនាគារ​បញ្ចេញ​លុយ​សំរាប់​ក្រុមហ៊ុន​សហគ្រាស​ខ្ចី និង​បង្កើន​ការចំណាយ​លើ​សំណង់​សាធារណការ​ក្តី​។​

​រដ្ឋាភិបាល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ការនាំចេញ​របស់​ចិន​ទៅ​អាមេរិក​បាន​ថយចុះ​កាលពី​ខែធ្នូ ខណៈ​ផលប៉ះពាល់​ពី​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​​បានចាប់ផ្តើម​ខ្ទប់​សេចក្តីត្រូវការ​។​អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាមេរិក​កើន​ដល់​កំរិត​មិន​ធ្លាប់មាន ៣២៣.៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​

​ក្រោយ​ទទួល​ព័ត៌មាន​នេះ​បណ្តា​ទីផ្សារ​ហ៊ុន​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ តែ​បាន​រើប​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​ទី​១៥​មករា​ក្រោយពី​មាន​ជំនឿ​ចិត្ត​ថ្មី​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដោយ​ភាគហ៊ុន​Hang Seng​នៅ​ផ្សារ​ហុងកុង​ឡើង​១,៨​ភាគរយ និង​នៅ​ផ្សារ​សៀង​ហៃ​ឡើង​១,២​ភាគរយ​។​

​ការលក់​ចេញទៅ​អាមេរិក​បាន​រក្សា​កំណើន​នៅ​ប៉ុន្មាន​ខែ​មុនៗ​ខណៈ​បណ្តា​ក្រុមហ៊ុននាំចេញ​ចិន​ប្រញាប់​បំពេញ​ការបញ្ជាទិញ តែ​អ្នក​ព្យាករណ៍​បាន​និយាយថា ការបញ្ជា​​ទិញ​ពី​អាមេរិក​នឹង​ធ្លាក់ចុះ​នៅពេល​ផលប៉ះពាល់​ពី​ការពិន័យ​របស់​ត្រាំ​ចាប់ផ្តើម​វាយប្រហារ​។​

​ការធ្លាក់ចុះ​ការនាំចេញ​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អោយ​ដោះស្រាយ​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​គោលនយោបាយ​បច្ចេកវិទ្យា​ចិន​។​មន្ត្រី​​ចិន​និង​អាមេរិក​ទើប​បញ្ចប់​ការចរចា​រយៈពេល​បី​ថ្ងៃ​តែ​នៅ​មិនទាន់​បង្ហាញ​សញ្ញា​នៃ​ការសំរេចបាន​កិច្ចព្រមព្រៀង​ណាមួយ​ទេ​។​

​ផែនការ​បញ្ចេញ​កាលពី​ថ្ងៃ​១៥​មករា រួមមាន​វិធានការ​ជាក់លាក់​មួយចំនួន​ដូចជា បង្កើន​កំរិត​ប្រាក់ចំណូល​ខ្ពស់បំផុត​សំរាប់​បណ្តា​ក្រុមហ៊ុន​លើកលែង​ពន្ធ និង​បុគ្គល​ព្រម​​ទាំង​បន្ថយពន្ធ​។​រដ្ឋាភិបាល​មាន​ផែន​ការសង់​គំរោង​ធំៗ និង​ជំរុញ​ផែនការ​តាំងទី​លំនៅ​រប​ស់ជន​ចំណាកស្រុក​ពី​ជនបទ​ចូល​ទីក្រុង កាត់​ប​ន្ថ​ការិយាធិបតេយ្យ បន្ថយ​ការ​​ប្រើប្រាស់​ថាមពល​និង​បើក​តំបន់​ធុរកិច្ច​ច្រើន​ទៀត​សំរាប់​ការវិនិយោគ​បរទេស​៕ដោយ:វាសនា

ខេត្ត​ហេ​ប៉ី​ភាគ​ខាងជើង​ចិន​កំពុង​ស្នើអោយ​បុគ្គលិក​កម្មករ​ឈប់សម្រាក​ចាប់ពី​រសៀល​ថ្ងៃ​សុក្រ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្នើអោយ​បណ្តា​ហាង​ទំនិញ​បើក​លក់​​ដល់​យប់​ជ្រៅ ជា​វិធី​សំរាប់​បង្កើន​ចំណាយ​និង​គាំទ្រ​កំណើន