ចិន​កំពុង​ព្យាយាម​លែង​ពឹង​ផ្អែកលើ​បច្ចេកវិជ្ជា​អាមេរិក ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ក្តៅគគុក​

811
ចែករម្លែក
  • 6
    Shares

​ការព្រួយបារម្ភ​ថា​ចិន​កំពុង​គំរាមកំហែង​ដល់​ភាព​ឈានមុខ​គេ​ខាង​បច្ចេកវិជ្ជា​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ផ្នែក​មនុស្ស​យន្ដ រថយន្ត​អគ្គិសនី និង​បច្ចេកវិជ្ជា​ទំនើប​ដទៃទៀត កំពុង​ជំរុញ​ឱ្យ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​២​នៅលើ​សកលលោក​នេះ​ឆ្ពោះទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​ពេញទំហឹង ខណៈដែល​ភាគី​ទាំង​២​ត្រៀម​វាយ​ពន្ធ​លើ​ផលិតផល​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​គ្នា​ទៅវិញទៅមក​នៅ​ថ្ងៃ​សុក្រ​ទី​៦​កក្កដា​។​

​ជាការ​ពិត ចិន​នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​បច្ចេកវិជ្ជា​ពី​ប្រទេស​លោកខាងលិច​។​

​បទពិសោធ​ប៊ិះ​ស្លាប់​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន ZTE Corp បន្ទាប់ពី​វ៉ាស៊ីនតោន​បាន​ហាមឃាត់​ការទិញ​គ្រឿងបន្លាស់​របស់​អាមេរិក គឺជា​ការ​រំលឹក​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​ឈានមុខ​ខាង​ឧស្សាហកម្ម​របស់​ចិន​មិនអាច​ដំណើរការបាន​ដោយ​គ្មាន​បច្ចេកវិជ្ជា​របស់​អាមេរិក​នោះទេ​។​

​ប្រធាន​ក្រុមហ៊ុន ZTE បាន​ព្រមាន​ថា បម្រាម​ដែល​ដាក់ចេញ​កាលពី​ខែមេសា​លើ​ការនាំចេញ​របស់ខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​និង​កូរ៉េខាងជើង អាច​នឹង​បំផ្លាញ​ក្រុមហ៊ុន​ផលិត​ខ្សែ Network លេខ ២ របស់​ចិន​មួយ​នេះ​។ ដើម្បី​ទទួល​សិទ្ធិ​នាំចេញ​ឡើងវិញ ក្រុមហ៊ុន​បាន​យល់ព្រម​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ និង​បាន​ផ្លាស់ប្តូរ​ក្រុមការងារ​ប្រតិបត្តិ​របស់ខ្លួន​។​

​មិនមែន​មានតែ​ក្រុមហ៊ុន ZTE ទេ​ដែល​ពឹង​លើ​អាមេរិក ក្រុមហ៊ុន​ចិន​ដទៃទៀត​ជាច្រើន​ក៏​ពឹង​លើ​អាមេរិក​ដែរ​។ ចិន​បាន​ដំឡើង​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ចំនួន ៩០ ភាគរយ​របស់​ពិភពលោក​។ ប៉ុន្តែ​ភាគច្រើន​នៃ​ប្រាក់ចំណូល​បាន​ហូរ​ចូល​ក្រុមហ៊ុន​អាមេរិក ដែល​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​កុំព្យូទ័រ​និង​បច្ចេកវិជ្ជា​ផ្សេងទៀត​។​

​នៅក្នុង​សេដ្ឋកិច្ច​ទូលំទូលាយ ធនាគារ ក្រុមហ៊ុន​អាកាសចរណ៍ កសិដ្ឋាន និង​ឧស្សាហកម្ម​ដទៃទៀត​រប​ស់​ចិន​នៅតែ​ត្រូវការ​បច្ចេកវិជ្ជា​របស់​សហរដ្ឋអាមេរិក រាប់​ចាប់ពី​យន្តហោះ ថ្នាំ និង សូ​ហ្វ​វែ​៕ ដោយ៖ កញ្ញាដាលីស

ស្នាក់ការ​ក្រុមហ៊ុន ZTE នៅ​ប៉េកាំង