ចិន​កំពុង​សាងសង់​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​របស់​អាម៉េរិក​

302
ចែករម្លែក

ខណៈដែល​មានការ​ផ្តោត​អារម្មណ៍​យ៉ាងច្រើន​ទៅលើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ខ្នាត​ធំ​មួយចំនួន​តូច​របស់​ចិន​នោះ គេ​ពុំ​សូវ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​និង​នាវាចម្បាំង​ដែល​អាច​បើក​ឡើងគោក​នោះទេ ដែល​វា​បង្ក​គ្រោះថ្នាក់​ខ្លាំង​សម្បើម​ដល់​កោះ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​។​

​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Type 075 គឺមាន​ទំហំ​ធំ​ចង់​ប៉ុន​នាវា​ផ្ទុក​យន្តហោះ Liaoning និង នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​ឈ្មោះ Type 001A ប៉ុន្តែ​ការស្ថាបនា​នាវា​ថ្មី​នៅ​ចិន​ពុំមាន​នរណាម្នាក់​យកចិត្តទុកដាក់​ទេ​។ ខណៈ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​របស់​ចិន​មិន​អាចឱ្យ​យន្តហោះ​ស្លាប​ជាប់​តួ​ហោះ​ចេញ​ពីលើ​វា​បាន នាវា​នេះ​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង​រួមទាំង​កងទ័ព​ម៉ា​រី​ន​ដ៏​ច្រើន ព្រមទាំង​យានយន្ត​សម្រាប់​បើក​លើគោក ដែល​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​តំបន់​សមុទ្រ​ទាំងឡាយ​លើ​ពិភពលោក​។​

​ស្ថិតក្នុង​ត្រកូល​នាវា​មួយ​របស់​កងទ័ពជើងទឹក​ចិន នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Type 075 អាច​ប្រែ​ទៅជា​នាវា​វាយលុក​អាច​ឡើងគោក​បាន (AAS)​។ កង​ម៉ា​រី​ន​អាម៉េរិក​ធ្វើ​ប្រតិបត្តិការ​នាវា​បែបនេះ​ចំនួន ៩ គ្រឿង​រួមមាន​នាវា​ប្រភេទ Wasp-Class ទម្ងន់ ៤.៥០០ តោន​ចំនួន ៨ គ្រឿង និង​នាវា​ដឹកទំនិញ​ថ្មី​ទម្ងន់ ៤៥.០០០ តោន​ប្រភេទ America-Class មួយគ្រឿង​។​

​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Type 075 ត្រូវបាន​គេ​ព្យាករណ៍​ថា​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​នាវា Wasp-Class ដោយ​ធ្វើឱ្យ​នាវា​ទាំងនេះ​ក្លាយជា​នាវា​ធំជាងគេ​បំផុត​ដែល​ដំណើរការ​ដោយ​កម្លាំង​ទ័ពជើងទឹក​មិនមែន​អាម៉េរិក​។ កាសែត Diplomat បាន​កត់សម្គាល់ថា នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Type 075 ត្រូវគេ​រំពឹងថា​នឹង​ផ្ទុក​ទម្ងន់​បាន ៣១.០០០ តោន​និង​ដឹក​ឧទ្ធម្ភាគចក្រ​ចំនួន ២៨ គ្រឿង ប៉ុន្តែ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ប្រភេទ 075A ធំ​ជាង​នេះ​ត្រូវគេ​ជឿថា​កំពុងដំណើរការ​សាងសង់ ដើម្បី​ដឹក​ទម្ងន់ ៤០.០០០ តោន​និង​ដឹក​ឧទ្ធម្ភាគចក្រ​ចំនួន ៤០ គ្រឿង​។​

​វា​គឺមាន​ទំហំ​ប្រហែល​នឹង​នាវា​ផ្ទុក​យន្តហោះ​សម័យ​សង្គ្រាមលោកលើកទី ២ ដែល​ប្រើ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​។​

​យោធា​ចិន​បាន​កត់សម្គាល់ថា កន្លែង​ផ្ទុក​ឧទ្ធម្ភាគចក្រ​នឹងមាន​បណ្តោយ​ប្រហែល ២៥០ ម៉ែត្រ​និង​ទទឹង ៣២ ម៉ែត្រ ជាមួយ​កន្លែង​ហោះហើរ​ខ្នាត​ធំ​យ៉ាងតិច​ក៏ ៦ ដែរ​៕ ដោយ៖ កញ្ញាដាលីស

ចិន​កំពុង​សាងសង់​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ខ្នាត​ធំ​ឈ្មោះ Type 075

#