ចិន​កំពុង​អភិវឌ្ឍ “​ដ្រូ​ន​មនុស្ស​ពីងពាង​” អាច​បាញ់​សំណាញ់​ដ៏​ធំ​ដើម្បី​ចាប់​ដ្រូ​ន​ខុសច្បាប់​

462
ចែករម្លែក

វិស្វករ​នៅ​ប្រទេស​ចិន​កំពុង​បង្កើត​ដ្រូ​ន​ថ្មី​មួយ​ដើម្បី​ចាប់​ដ្រូ​ន​ខុសច្បាប់​យក​ស្ទីល​ដូច​មនុស្ស​ពីងពាង​។​

​ដ្រូ​ន ដែល​គេ​ចាត់ទុកថា “​ដ្រូ​ន​ប្រយុទ្ធ​” នេះ​ត្រូវគេ​និយាយថា​អាច​បាញ់​សំណាញ់​ទំហំ ១៦ ម៉ែត្រការ៉េ​ទៅលើ​គោលដៅ​របស់​វា ដោយ​ធ្វើឱ្យ​ដ្រូ​ន​ខុសច្បាប់​បាត់បង់​ថាមពល​និង​ធ្លាក់​មក​ដី​។​

​យោងតាម​អ្នកជំនាញ​យោធា​ម្នាក់​បានឱ្យដឹងថា ដ្រូ​ន​ថ្មី​នេះ​ក៏​អាចអនុវត្ត​បេសកកម្ម​ស៊ើបការណ៍​សម្ងាត់ តាមដាន និង បំផ្ទុះ​គ្រាប់បែក​នៅក្នុង​សមរភូមិ​នានា​ផងដែរ​។​

​រូបភាព​ដ៏​កម្រ​ត្រូវបាន​ចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន ដោយ​បង្ហាញ​ដ្រូ​ន​ចុងក្រោយបង្អស់​នេះ​ចាប់យក​ដ្រូ​ន​តូច​មួយ​ផ្សេងទៀត​ក្នុងពេល​សាកល្បង​។​

​ដ្រូ​ន​នេះ​ត្រូវបាន​រចនា​និង​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​អវកាស​ចិន ជា​ក្រុមហ៊ុន​រដ្ឋ​ដ៏​ធំ​មួយ គ្រប់គ្រង​ដោយផ្ទាល់​ពី​រដ្ឋាភិបាលកណ្តាល​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស