ចិននឹងក្លាយជាអ្នកបរិច្ចាគប្រាក់ធំបំផុតទី២ដល់ថវិកាទៀតទាត់របស់អង្គការសហប្រជាជាតិ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ ដោយវ៉ាហួសប្រទេសជប៉ុន។
ថវិកាដែលនឹងបរិច្ចាគនេះនឹងឡើងដល់១២,០១ភាគរយនៅ៣ឆ្នាំខាងមុខចាប់ ដោយកើនពីចំនួន៧,៩២ភាគរយសំរាប់រយៈពេល២០១៦-២០១៨ នេះបើតាមសេចក្តីសំរេចដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរិ៍ទី២២ធ្នូ។
ការបរិច្ចាគរបស់ជប៉ុននឹងធ្លាក់មកនៅត្រឹម៨,៥៦ភាគរយវិញ ពីចំនួន៩,៦៨ភាគរយនាពេលបច្ចុប្បន្ន។
ការវាយតំលៃចំពោះការបរិច្ចាគប្រាក់របស់ប្រទេសជាសមាជិក ត្រូវបានធ្វើឡើងផ្អែកលើសមាសភាពនិងលក្ខខណវិនិច្ឆ័យជាច្រើន រួមមានចំណូលជាតិសរុប។
ក្នុងពេលជាមួយគ្នា ចិននឹងបន្តដើរតួជាអ្នកបរិច្ចាគធំបំផុតទី២សំរាប់ថវិកាថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសំរាប់ឆ្នាំ២០១៩-២០២១។វានឹងកើនពីចំនួនប្រមាណ១០,២៤ភាគរយមក១៥.២២ភាគរយ។
សហរដ្ឋអាមេរិកនឹងបន្តជាអ្នកបរិច្ចាគកំពូលទាំងសំរាប់ថវិកាទៀងទាត់និងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅរយៈពេល៣ឆ្នាំទៅមុខ៕ដោយ៖វាសនា