ចិន​គំរាម​ចាត់វិធានការ​វាយបក​វិញ ប្រសិនបើ​ត្រាំ​ដំឡើង​ពន្ធ​

444
ចែករម្លែក

​រដ្ឋាភិបាល​ចិន​បាន​គំរាម “​ចាត់​វិធានការណ៍​វាយបក​ចាំបាច់​នានា​” ប្រសិនបើ​ត្រាំ​មាន​គម្រោង​បន្ត​ដំឡើង​ពន្ធ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ការប្រកាស​អំពី​ការដំឡើង​ពន្ធ​របស់លោក​ត្រាំ​គឺ​បំពាន​លើ​កិច្ចព្រមព្រៀង​របស់លោក​ជាមួយ​ប្រធានាធិបតី​ស៊ី ជីន​ពីង​ក្នុង​ខែមិថុនា​ដើម្បី​ធ្វើឱ្យមាន​ការចរចា​ឡើងវិញ​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​ការឈ្លោះគ្នា​ជុំវិញ​អតិរេក​ពាណិជ្ជកម្ម​និង​មហិច្ឆតា​បច្ចេកវិជ្ជា​រប​ស់​ចិន​។​

​ក្រសួង​បាន​និយាយថា ប្រសិនបើ​វិធានការ​របស់​អាម៉េរិក​ចូល​ជា​ធរមាន “​ចិន​នឹងត្រូវ​ចាត់វិធានការ​វាយបក​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​”​។​

​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២​សីហា​បាន​បន្តថា “​រាល់​ផលវិបាក​ទាំងអស់​នឹង​ត្រូវ​បង្កឡើង​ដោយ​សហរដ្ឋ​អាម៉េរិក​”​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​ដំឡើង​ពន្ធ​ចំនួន ១០ ភាគរយ​នៅ​ថ្ងៃទី ១ ខែកញ្ញា​លើ​ទំនិញ​សេសសល់​នាំចូល​ពី​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​លោក​មិនទាន់​ដំឡើង​ពន្ធ​នៅឡើយ​។​

​មុននេះ​ប្រធានាធិបតី​បាន​ដំឡើង​ពន្ធ ២៥ ភាគរយ​លើ​ផលិតផល​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​។ ប៉េកាំង​បាន​សងសឹក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាម៉េរិក​វិញ​តម្លៃ ១១០ ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ចិន​នឹង​ចាត់វិធានការ​វាយបក​វិញ​បើ​អាម៉េរិក​ដំឡើង​ពន្ធ​១០​ភាគរយ ដែល​គ្រោងទុក​នៅ​ថ្ងៃទី​១​កញ្ញា​មែន​នោះ