ចិន​គ្រោង​កសាង​ស្ថានីយ​ស្រាវជ្រាវ​នៅ​បាតសមុទ្រ​

2183
ចែករម្លែក

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អះអាងថា ស្ថានីយស្រាវជ្រាវបាតសមុទ្រជាលើកទីមួយរបស់ពិភពលោក នឹងត្រូវបានបង្កើតនៅបាតសមុទ្រនៃសមុទ្រចិនខាងត្បូង។

មូលដ្ឋានស្ថានីយស្រាវជ្រាវនេះត្រូវបានពណ៌នាថាជា “ស្ថាននីយ៍មហាសមុទ្រអាត្លង់ទិកដ៏ជ្រៅ” ហើយនឹងត្រូវបានប្រើសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនៅសមុទ្រ ដោយមិនប្រើមនុស្សនិងសម្រាប់ប្រតិបត្តិការការពារ។

ក្រុមមន្ត្រីនិងអ្នកវិទ្យាសាស្ត្រចិនដែលដឹងអំពីផែនការនេះបាននិយាយថា ស្ថានីយសមុទ្រជ្រៅនេះនឹងវិភាគសំណាកគំរូទាំងឡាយពីសមុទ្រនិងបញ្ជូនរបាយការណ៍ទៅផ្ទៃសមុទ្រខាងលើ។

លោក ស៊ី ជីនពីង បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រនិងវិស្វករហ៊ានធ្វើអ្វីមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងអំឡុងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកទៅកាន់វិទ្យាស្ថានស្រាវជ្រាវសមុទ្រនៅខេត្តហៃណាន (Hainan )។

លោក ស៊ី បាននិយាយថា “មិនមានផ្លូវនៅក្នុងសមុទ្រជ្រៅនោះទេ យើងមិនចាំបាច់រត់តាមប្រទេសដទៃទៀតនោះទេ យើងគឺជាផ្លូវ ” ។

គម្រោងនេះ ត្រូវបានបង្កើតឡើងនិងដាក់ទៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៅទីក្រុងប៉េកាំងហើយត្រូវបានប៉ាន់ប្រមាណថានឹងចំណាយទឹកប្រាក់ចំនួន១៦០លានដុល្លារដើម្បីសាងសង់។

ទីតាំងមួយ ត្រូវបានគិតដែលអាចសម្រាប់គម្រោងនេះ គឺ ច្រកសមុទ្រManilla នៅមហាសមុទ្រប៉ាស៊ីហ្វិចនៅជិតប្រទេសហ្វីលីពីន៕ដោយ:សុខា/SN

លោក ស៊ី ជីនពីង អះអាងថា ស្ថានីយស្រាវជ្រាវបាតសមុទ្រជាលើកទីមួយរបស់ពិភពលោក នឹងត្រូវបានបង្កើតនៅបាតសមុទ្រនៃសមុទ្រចិនខាងត្បូង

ដ្រូនដូចជា នាវមុជទឹកគ្មាមនុស្សបើករបស់ចិនQianlong IIIអាចជួយកម្មវិធីស្រាវជ្រាវសមុទ្រ