ចិន​ចង់​ធ្វើ​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូង​នៅ​ទី​អវកាស​

474
ចែករម្លែក
  • 10
    Shares

​បន្ទាប់​ពី​ដំណើរ​ទៅកាន់​ផ្នែក​ម្ខាង​នៃ​ឋាន​ព្រះ​ចន្ទ​បាន​ដោយ​ជោគជ័យ​មក​នោះ​ចិន​កំពុង​ត្រៀម​ខ្លួន​កសាង​ស្ថានីយ៍​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ទី​អវកាស​នៅ​​ពេល​ដែល​ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​២​នៃ​ពិភពលោក​នេះ បង្កើន​ការ​ខំ​ប្រឹងប្រែង​ក្នុង​វិទ្យា​សាស​ស្រាវជ្រាវ​អវកាស​របស់ខ្លួន​។​

​ដោយ​ចំណាយ​ថវិកា​ប្រចាំឆ្នាំ​៨​ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​អវកាស​របស់ខ្លួន ដោយ​ស្ថិត​នៅក្នុង​លំដាប់​ទី​២ ពីក្រោយ​សហរដ្ឋ​អាមេរិក​នោះ ចិន​កំពុង​ស្វះស្វែង​រក​ការប្រកួត​​ប្រជែង​ជាមួយ​គូ​ប្រជែង​របស់​ខ្លួន លើ​ផែ្ន​ក​សេដ្ឋកិច្ច យោធា និង បច្ចេកវិទ្យា​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ចាប់ផ្តើម​កសាង​មូលដ្ឋាន​ពិសោធន៍​និង​ស្រាវជ្រាវ​រួច​ហើយ​នៅ​ទីក្រុង​ចុង​គី​ញ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ។​ពួកគេ​មាន​ផែនការ​អភិវឌ្ឍ​ស្ថានីយ​​ថាមពល​ពន្លឺព្រះអាទិត្យ​តូច​មួយ នៅ​រវាង​ឆ្នាំ​២០២១​និង​២០២៥៕ដោយ៖សុខា/sn

យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​Chang’e 4 របស់​ចិន ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ស្ថាន​នី​យ៍​ផ្កាយរណប​Xichang នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៨