ចិន​ចាប់បាន​ភ្លុក​ដំ​រីច្រើន​បំផុត​និង​បង្ក្រាប​ក្រុម​ជួញដូរ​

315
ចែករម្លែក
  • 24
    Shares

​អាជ្ញាធរ​ចិន​បាន​ចាប់​បាន​ភ្លុក​ដំរី​ទម្ងន់​៧,៤៨​តោន​កាលពី​ខែ​មុន ដែល​ជា​ការ​ចាប់​បាន​ច្រើន​បំផុត​បើ​ធៀប​នឹង​ការ​ចាប់បាន​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​រដ្ឋ​បាល​គយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​មេសា​ថា​ការ​ចាប់បាន​នេះ​បាន​កើតឡើង​ក្នុងអំឡុង​ប្រតិបត្តិការ​មួយ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋ​អន្តរជាតិ​មួយ ដែល​បាន​រកស៊ី​មុខ​​របរ​នេះ​ជា​យូរ​មក​ហើយ​។​

​ចិន ដែល​ជា​ប្រទេស​នាំចូល​ភ្លុក​ដំរី​ធំ​បំផុត​លើ​លោក បាន​ហាម​ការលក់​ភ្លុក​ដំរី​នៅ​ឆ្នាំ​២០១៧​។​

ភ្លុក​ដំរី​ដែល​ចិន​ចាប់បាន​នៅ​ហុងកុង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩

​តំរូវការ​ភ្លុក​ពី​ប្រទេស​អាស៊ី​ដូចជា​ចិន​និង​វៀតណាម នាំអោយ​មាន​កំណើន​នៃ​ការ​បរបាញ់​ដំរី​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​។​តែ​ចាប់​តាំងពី​ខែ​មករា ចិន​បាន​ចាប់​បាន​ភ្លុក​៨,៤៨​តោន​​និង​ផលិតផល​ធ្វើ​ពី​ផ្នែត​សត្វ​រងគ្រោះ​ថ្នាក់ជាង​៥០០​តោន​៕​ដោយ​៖​វាសនា​